CamNews

តារា 

យក់ ថិតរដ្ឋា ខ្លោច​ចិត្តក្រោយដឹងរឿងថា ឈិត សុវណ្ណបញ្ញា ​​ចេញ​ពី​ហង្ស​មាស

ព័ត៌មានកំសាន្ត ៖ ក្រោយមានគេហទំព័រក្នុងស្រុកជាច្រើនបានចុះផ្សាយថា តារាចម្រៀង ឈិត សុវណ្ណបញ្ញា ប្រកាស​ដើរ​ចេញ​ពី​ផលិតកម្ម រស្មី​ហង្សមាស ក៏បានលេចលឺដំណឹងទៅដល់ត្រចៀន អ្នក​នាង យក់ ថិតរដ្ឋា ​ដែលជាតារាចម្រៀងរួមផលិតកម្ម ខ្លោចចិត្តយ៉ាងខ្លាំង ក្រោយពីបាត់បង់មិត្តរួមការងារ ។ 

ដោយយោងតាមការបង្ហោះរបស់ម្ចាស់ "ស្រលាញ់មនុស្សម្នាក់មិនខ្វល់ពីអតីតកាល" បានឲ្យដឹងថា អ្នកនាង យក់ ថិតរដ្ឋា បាន​​បង្ហាញ​អារម្មណ៍​​លើ​​បណ្តាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួនថា "ស្តាប់សំលេងយាយម៉ោ ! បងឡើងចង់យំតាមហើយ ! អាណិតណាស់ប្អូនសំលាញ់ Panha Chhet ហ៊ឹម ! ទឹកត្រជាក់ត្រីកុំ កុំឆ្ងល់ពេកអូន ស៊ូស៊ូណាណប់ កុំចុះចាញ់ត្រូវតែខំប្រឹងក្រោកដើរទៅមុខបន្តទៀតណាណប់ !" ។ 

ក្រោយបានអានពាក្យមួយឃ្លានេះហើយ ពិតជាធ្វើឲ្យទស្សនិកជនជឿជាក់យ៉ាងខ្លាំងថា យក់ ថិតរដ្ឋា ខ្លោច​ចិត្តក្រោយដឹងរឿងថា ឈិត សុវណ្ណបញ្ញា ​​ចេញ​ពី​ហង្ស​មាស យ៉ាងពិតប្រាកដមែន ។ ហើយជារឿងដ៏គួរឲ្យសោកស្តាយដែរ ព្រោះម្ចាស់បទ "ម្នាក់ឯងម្តងទៀត" កញ្ញា ឈិត សុវណ្ណបញ្ញា សម្រេចចិត្តចាកចេញពីផលិតកម្ម ដែលនាងខិតខំធ្វើការនៅទីនេះប្រហែលជា ១១ ឆ្នាំទៅហើយ ៕





 

ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Yok Thetrotha Chhet sovanpanha