CamNews

តារា 

តួចិត្តអាក្រក់នាង Noey សម្រាលកូនប្រុស ដែលត្រៀមស្នងមរតក រាប់លានរបស់នាងហើយ

កំសាន្ត ៖ កាលពីថ្ងៃទី ០៩ ខែវិឆ្ឆិកា កន្លងទៅនេះ តារាសម្តែងស្រីដែលតែងតែសម្តែងជាតួឈ្នានីនគឺ នាង Noey chotika សម្រាលបានកូនប្រុស និងមានទម្ងន់ដល់ទៅ ៣.១​ គីឡូក្រាមឯណោះ ។ 

ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កូនប្រុសមហាសេដ្ឋីលោក Arm Maneechy គឺមានឈ្មោះថា Nong Akin Maneechai ហើយកើតនៅឯមន្ទីរពេទ្យ Samitivej Sukhumvit ។ 

គួរបញ្ជាក់ឲ្យដឹងថា កូនប្រុសម្នាក់នេះ គឺជាចំណងដៃសម្រាប់មង្គលការរបស់តារាស្រីរូបនេះ ជាមួយនិងស្វាមី ។ ជាងនេះទៅទៀត ប្រភពដដែលបានបន្តថា Nong Akin Maneechai នឹងក្លាយជាស្នងមរតក រាប់លាន ទៀតផង ៕








ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Noey chotika Arm Maneechy