CamNews

ព័ត៌មានជាតិ 

កម្លាំងគយចល័តចុះឆែកឆេរហាងលក់ទូរស័ព្ទដៃ គួង អ៉ី និងហាងមួយចំនួនទៀត រកឃើញទូរស័ព្ទអត់ពន្ធរាប់រយគ្រឿង

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងគយចល័តបានចុះឆែកឆេរនៅហាងលក់ទូរស័ព្ទ គួង អ៉ី និងហាងមួយចំនួនទៀតនៅរាជធានីភ្នំពេញ ដោយរកឃើញទូរស័ព្ទដៃអត់បង់ពន្ធរាប់រយគ្រឿង នេះបើយោងតាមព័ត៌មានពីមន្រ្តីគយ។

ក្រៅពីការចុះចាប់ហាងលក់ទូរស័ព្ទអត់ពន្ធ គួង អ៉ី ក៏មានហាងមួយចំនួនទៀតត្រូវបានចូលឆែកឆេរផងដែរ​ ដែលស្ថិតនៅក្បែរហាង គួង អ៉ី នោះ គឺហាងឈ្មោះ ស្ទឹងរ៉ូយ៉ាល់ ស្ថិតនៅចំងាយប្រមាណ៥០ម៉ែត ពីហាង គួង អ៉ី នៅតាមបណ្តោយផ្លូវ២១៥ សង្កាត់ផ្សាដេប៉ូ២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមជំរាបថា ហាងលក់ទូរស័ព្ទ គួង អ៉ី គឺជាហាងដ៏ល្បីមួយនៅរាជធានីភ្នំពេញ​៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh