CamNews

តារា 

ប្រវត្តិសិល្បះរបស់ ឈិត សុវណ្ណបញ្ញា

ឈិត សុវណ្ណបញ្ញា ជាកូនស្រីតែម្នាក់ក្នុងចំណោមបងប្អូនទាំងអស់ដែលមានដុងខាងសិល្បៈនាង
បានកើតនាថ្ងៃទី ០៩ មករា ឆ្នាំ ១៩៨៩ និយាយរួមគឺ ១០ ឆ្នាំក្រោយរបបប្រល័យពូជសាសន៍ដែល
បានដួលរលំនាថ្ងៃទី ០៧ មករា ១៩៧៩ ហើយនាងមានស្រុកកំណើតនៅរាជធានីភ្នំពេញផ្ទាល់។

នាងជាកូនស្រីក្នុងចំណោមបងប្អូនប្រុសដែលម្ដាយបានស្លាប់ហើយរស់នៅជាមួយឪពុកជាជាង
ចម្លាក់។ នាងជាមនុស្សម្នាក់ដែលមានចំណាប់អារម្មណ៍ខាងសិល្បះតាំងពីក្មេង ហើយនាងតែង
តែចង់មានឧកាសក្នុងការចេញមកច្រៀងអោយផលិតកម្មល្បីដូចជារស្មីហង្សមាសនេះ។

នាងបានចុះកុងត្រាជាមួយផលិតកម្មរស្មីហង្សមាសក្នុងឆ្នាំ ២០០៥ ដែលជាកុងត្រាដំបូងដែលគេ
ផ្ដល់ជូននាងជាកុងត្រាចំនួនប្រាំឆ្នាំ ហើយមកដល់ពេលនេះជាង ៧ ឆ្នាំហើយនាងមិនទាន់មាន
ចិត្តក្នុងការផ្លាស់កន្លែងច្រៀងនោះទេ ហេតុតែរស្មីហង្សមាសនេះហើយដែលនាងចង់ចូលតាំងពី
មិនទាន់មានមុខក្នុងសិល្បះមកម្ល៉េះ។

មុនចុះកុងត្រានាងត្រូវបានអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មរស្មីហង្សមាសបង្ហាត់បង្រៀននាងជា
មួយនឹងអ្នកនិពន្ធនៅក្នុងផលិតកម្មផ្ទាល់។ ក្នុងរយៈពេល ៧ ឆ្នាំជាងមកនេះនាងបានច្រៀងចេញ
ជាចម្រៀងជាច្រើនបទដែលពេលខ្លះនាងផ្ទាល់ក៏មិនដឹងផងថាមានបទអ្វីខ្លះ។

ជាមួយនឹងរូបសម្រស់ស្រស់ស្អាត កាយវិការទន់ភ្លន់ ទេព្យកោសល្យនៃការច្រៀង ព្រមទាំងចារិត
ដ៏រស់រាយរាក់ទាក់ នាងនៅតែគ្រងដំណែងជាតារាកូនសោរប្រចាំផលិតកម្មរស្មីហង្សមាស។ ហើយ
នាងក៏ធ្លាប់បានចេញទៅសម្ដែងនៅនាយសមុទ្ទជាច្រើនដងផងដែរ៕

 

ដោយ៖ ម៉ូកា
ប្រភព៖ AT


Tags: khmer song khmer star sin sisamuth