ដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់ និងគាំទ្រដល់តារាដែលគេពេញចិត្តនោះ អ្នកគាំទ្រក្រុមចំរៀង
KPOP តែងតែប្រមូលថវិការផ្ទាល់ខ្លួន ដើម្បីបរិច្ចាកទៅអង្គការ ឬប្រទេសណាមួយដែលមាន
ផលលំបាកដូចជាប្រទេសកម្ពុជាជាដើម ។
ថ្មីៗនេះក្រុមអ្នកគាំទ្រក្រុមចំរៀង Teen Top ឈ្មោះថា HONEY FLOW បានប្រមូលថវិការរួមគ្នា
ធ្វើជាមូលនិធិហើយ បរិច្ចាកមកកាន់បឋមសិក្សាមួយនៅខេត្តព្រៃវែង ប្រទេសកម្ពុជាយើង ។
បឋមសិក្សាបឹងបូរី មានទីតាំងនៅ ឃុំព្រៃពួន ស្រុកកំពុងត្របែក ខេត្តព្រៃវែង ហើយបានទទួល
ប្រាក់បរិច្ចាកមួយចំនួន មកសាងសង់បន្ទប់ទឹកអនាម័យ សំរាប់ប្អូនៗសិស្សានុសិស្សប្រើប្រាស់ ។
ហើយនេះក៏ជាបន្ទប់ទឹកទី ២ ដែលសំរាប់បឋមសិក្សាបឹងបូរី ដោយបន្ទប់ទឹកទី ១ ដែលបរិច្ចាក
ដោយក្រុម HONEY FLOW កាលពីឆ្នាំមុនក្នុងថ្ងៃខួបកំណើត របស់សមាជិកមួយរូបដែលមាន
ឈ្មោះថា L.Joe ។
គួរបញ្ជាក់ផងដែរថា HONEYFLOW ក្រុមអ្នកគាំទ្រ Teen Top តែងតែបរិច្ចាកធ្វើជំនួយសប្បុរស
ធម៌ក្នុងមួយឆ្នាំ ៦ ដងផងដែរ ដែលនៅក្នុងនោះមានបង្គន់អនាម័យ និងអណ្ដូងជាដើម ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ teen top kh loverz