CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនទាហាន កងពលតូចលេខ៥១ ដកហូតថ្នាំញៀន ១២កញ្ចប់

បន្ទាយមានជ័យ៖ ជនសង្ស័យ ម្នាក់ត្រូវបាន កម្លាំង នគរបាល ក្រុងប៉ោយប៉ែតឃាត់ខ្លួន និងដកហូត បានវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន អាយ ចំនួន១២ថងតូច និង ម៉ូតូ១គ្រឿងម៉ាកសីភីអិច ស្លាកលេខ ខ.ម 6525 ករណីបង្ក្រាបនេះ នៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៥ ចំនុចដើមស្នួលខាងកើត នាគទិព្វភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។

លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតបាន ប្រាប់ឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងយក ចិត្តទុកដាក់ខ្ពស់ពីបញ្ហាបង្ក្រាប ទប់ស្តាត់បទល្មើសនានាតាមមូលដ្ឋាន ជាពិសេសនោះ ករណីខាងលើ នេះតែម្តង ដោយគោរពតាម គោលនយោបាយភូមិឃុំមានសុវត្ថិភាព ពីសំណាក់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត។

លោកបានបន្តថា ជនសង្ស័យឈ្មោះរស់ សារាជ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិន ប្រាកដ បំរើការងារនៅអង្គភាព វរសេនាតូចលេខ513 កងពលតូចលេខ51 ស្នាក់នៅបន្ទាយថ្មសិន ខេត្តបន្ទាយមានជ័យ ក្នុងនោះសមត្ថកិច្ចយើង បានដកហូត បានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន អាយចំនួន១២ថង់តូច ម៉ូតូ១ គ្រឿងម៉ាកសីភីអិច ពាក់ស្លាកលេខ លេខខ.ម6525។

ក្រោយពីសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តករណីខាងលើនេះ ពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចបានសាងសំណំរឿងជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅកាន់ស្នង ការ ខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh