អាហ្វ្រិក៖ នៅពេលដែលគេបង្ហោះរូបភាពនៃសត្វឆ្មា ដែលតែងតែរស់នៅក្នុងផ្ទះ ហើយបាន
ហ៊ានដើរចូលទៅស្វាគមន៍ ជាមួយសត្វកំណាចជាច្រើននៅក្នុងព្រៃ គឺបានធ្វើអោយមនុស្ស
ជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។
រូបភាពដែលមើលទៅ ស្ទើរតែមិនគួរអោយជឿនេះ ត្រូវបានបង្កើតឡើងដោយលោក George
Logan និងលោក Tony Swinney ជាជនជាតិអាមេរិក។ ជួបជាមួយលោក George គឺបាននិ
យាយថា រូបដែលមើលទៅដូចការពិតនេះ គឺលោកជាអ្នករចនាឡើង គឺធ្វើឡើង ដើម្បីបង្ហាញ
អំពីការផ្សាយពាណិជ្ជកម្មមួយ ដែលមានឈ្មោះថា "Whiskas Advertising Campaign" ។
លោកបានបន្ថែមទៀតថា រូបភាពនេះទៀតសោត គឺផ្ដោតទៅលើសួនសត្វនៅតំបន់អាហ្វ្រិក
ខាងត្បូង។ នេះជារូបភាព សូមមើលទំាងអស់គ្នា៕
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail