(ភ្នំពេញ)៖ បទ«ជ្រុះបេះដូង នៅបឹងសាលាខាងត្បូង» ជាចំណងជើងបទចម្រៀងMVថ្មី ពីសំណាក់តារាប្រុស របស់ផលិតកម្មសាស្តា លោក សាន សេរីវុឌ្ឍ ដែលកំពុងទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនគួរសម ពីសំណាក់មហាជន អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក និងមិត្តយុវវ័យ នាពេលបច្ចុប្បន្ន។
តាមការកត់សម្គាល់ ក្រោយពីបទនេះ បានចេញចរាចរណ៍ លក់លើទីផ្សារ និងបង្ហោះនៅលើបណ្តាញសង្គមយូធូប មិនទាន់បានមួយខែផង គេសង្កេតឃើញមានការគាំទ្រ ច្រើនពីសំណាក់ទស្សនិជន ជាពិសេសមិត្តៗយុវ័យតែម្តង ខណៈដែលបទ «ជ្រុះបេះដូងនៅបឹងសាលាខាងត្បូង» នេះបានច្រៀងរៀបរាប់ប្រាប់ ពីវិបត្តិស្នេហាយ៉ាងកំសត់ ព្រមជាមួយការបញ្ចូលបទភ្លេង យ៉ាងពីរោះលន្លួងលន្លោច ស្តាប់ហើយស្ទើរស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន។
ដើម្បីបានជ្រាបកាន់ច្បាស់ថា តើបទ «ជ្រុះបេះដូងនៅបឹងសាលាខាងត្បូង» របស់តារាចម្រៀងសម្បុរសណ្តែកបាយ លោក សាន សេរីវុឌ្ឍ ពីរោះប្លែក និងគួរឲ្យចាប់អារម្មណ៍ មានលក្ខណៈកំសត់បែបណាខ្លះ សូមទស្សនាកម្សាន្ត ជាមួយគេហទំព័រ Khmertalking ទាំងអស់គ្នា៖








ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង