CamNews

តារា 

ទៀត​ហើយ! ឈិន ចាន់សុធារី ឈឺ​ចិត្ត​រហូត​ដល់​ថ្នាក់​ចង់​ប​ញ្ចប់​ជីវិត តែ​ដើម្បី​កូន​ទាំង​ពីរ ត្រូវ.....

(ភ្នំពេញ)៖ អតីតជាពិធីការិនី និងជាតារាសម្ដែង នាង ​ឈិន ចាន់សុធារី បានបញ្ចេញទុក្ខសោក​របស់ខ្លួន ជាសាធារណៈទៀតហើយ បង្ហាញពីការពិបាកចិត្ត ព្រោះតែមានស្វាមី មិនចេះទទួលខុសត្រូវ ធ្វើឲ្យនាងបៀមទុក្ខប៉ុនភ្នំ ត្រូវសំងំទូលតែម្នាក់ឯង គួរឲ្យអាសូរ​ក្នុងគ្រួសារ ដោយ​ការរ៉ាប់រងចិញ្ចឹម បីបាច់ថែរក្សាកូនតូចទាំងពីរ តែម្នាក់ឯង ​គ្មានវត្តមាន​លោក សុវណ្ណ មករា ​ជាស្វាមីរួមសុខរួមទុក្ខជាមួយគ្នា ​នោះឡើយ​។

នៅលើ​ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ​របស់ ឈិន ចាន់សុធារី​ បានរំលេចសារដ៏គួរឲ្យភ្ញាក់ផ្អើល​ថា​ «ពិបាកទ្រាំណាស់លោកអើយ…មានអ្នកណាយល់អារម្មណ៍នេះ ? និយាយតាមត្រង់…មិនចង់រស់ទេ ប៉ុន្តែខ្លោចផ្សារនឹងកូន បើអត់ពីម៉ាក់ទៅ តើបាននរណាមើលថែកូន ? ឬមានដែរ… តែ… តើគេអាចមើលថែកូនៗ បានដូចម៉ាក់ទេ ​? សំណួរគ្មានចម្លើយ !​ ?​»​។

អមជាមួយនឹងប្រយោគដ៏គួរ​ឲ្យខ្លោចចិត្តនេះ ឈិន ចាន់សុធារី ​បានយក​រូបភាពមួយ ​បង្ហាញពីអារម្មណ៍ទុក្ខព្រួយ និងស្តាយក្រោយមកដាក់បញ្ចូល​ ជាមួយនឹងសារ​របស់ខ្លួន ដោយរូបភាពនេះ មានសរសេរអក្សរធំៗថា «ជាតិនេះហួសហើយ តែផ្សងសុំជាតិក្រោយ កុំឲ្យជួបបញ្ហា និងទុក្ខដូចជាតិនេះទៀត » ។

បើផ្អែមតាមព័ត៌មាន​​ពីមជ្ឈដ្ឋានអ្នកសិល្បៈ បានទម្លាយឲ្យដឹងថា ក្រុមគ្រួសាររបស់តារាសម្ដែង ឈិន ចាន់សុធារី និងលោក សុវណ្ណ មករា មិនសូវជារស់នៅចុះ​សម្រុងគ្នាទេ តាំងពីអ្នកទាំងពីររៀប​ការរួចមក ដោយលោក សុវណ្ណ មករា តែងតែដើរលេងផឹក​ស៊ីស្រវឹង មិនសូវចូលផ្ទះ និងគិតពីសុខទុក្ខ​​របស់ប្រពន្ធឡើយ ធ្វើឲ្យនាងទ្រាំរស់​ទាំងក្ដីឈឺចាប់ ព្រោះតែការសម្រេចចិត្តខុស មួយពេល។

ជារឿយៗ​តារាសម្ដែង ឈិន ចាន់សុធារី តែងតែបង្ហាញសារខូចចិត្ត រាល់ពេលដែលលោក សុវណ្ណ មករា ធ្វើឲ្យនាងពិបាកចិត្តម្ដងៗ ប៉ុន្តែតាមរយៈសារនេះ មិនបានធ្វើឲ្យលោក សុវណ្ណ មករា ជាប្ដី បានយល់ ឬធ្វើអ្វីៗដើម្បីគ្រួសារនោះទេ ពោលមានតែធ្វើឲ្យ ឈិន ចាន់សុធារី កាន់តែពិបាកចិត្តថែម រហូតដល់ថ្នាក់លែងចង់រស់ ក៏មានដែរ។

ទោះបីជាយ៉ាងណា នេះគ្រាន់តែជាប្រភពព័ត៌មាន ពីអ្នកសិល្បៈដូចគ្នា ដែលធ្លាប់ស្គាល់រាប់​អានគ្នាប៉ុណ្ណោះ ប៉ុន្តែរឿងរ៉ាវផ្ទៃក្នុង​ស៊ីជម្រៅ របស់គ្រួសារ ឈិន ចាន់សុធារី និង សុវណ្ណ មករា ទៅជាយ៉ាងណានោះ គឺមិនអាចដឹងច្បាស់ជាងសាមីខ្លួន របស់ពួកគេទាំងពីរឡើយ ពោលគឺមានតែពួកគេទាំងពីរនាក់ប៉ុណ្ណោះ ដែលដឹងច្បាស់ថា តើនរណាខុសនរណាត្រូវ ហើយនរណាធ្វើឲ្យនរណា ពិបាកចិត្តពិតប្រាកដ។

​គេនាំចាំបានថា អ្នកនាង ឈិន ចាន់ សុធារី និងលោក សុវណ្ណ មករា បានកាន់ដៃគ្នាចូលរោងការកាលពីល្ងាចថ្ងៃទី២០ និងប្រារព្វពិធីជប់លៀង ស្វាគមន៍ភ្ញៀវកិត្តិយសចូល រួមអបអរសាទរ​ នាល្ងាចទី២១ ខែតុលា ឆ្នាំ២០១៥ ចំនួនប្រមាណជាង៥០តុ នៅសណ្ឋាគារ កាំបូឌីយ៉ាណា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chin Chansotheary