(អារ៉ាប៊ីសាអូឌីត)៖ រាត្រីក្រេបទឹកឃ្មុំរបស់គូស្វាមីភរិយាថ្មីថ្មោងមួយគូប្រែក្លាយជាល្វីងជូរចត់ បន្ទាប់ពីកូនក្រមុំរវល់តែចុចទូរស័ព្ទភ្លេច
គិតពីការរួមដំណេកជាមួយបុរសជាប្តី ទីបំផុតកូនកំលោះក៏សម្រេចចិត្តសុំលែងគ្នាតែម្តង។
ហេតុការណ៍នេះកើតឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបញ្ចប់ពិធីរៀបការរួចបុរសជាកូនកំលោះបាននាំកូនក្រមុំដែលជាភរិយាថ្មោងថ្មីទៅកាន់
បន្ទប់សណ្ឋាគារដើម្បីក្រេបទឹកឃ្មុំក្នុងនាមជាប្តីប្រពន្ធ ប៉ុន្តែខុសពីការគិតគឺនារីជាប្រពន្ធមិនខ្វល់នឹង ប្តីឡើយដោយនាងគិតតែពីចុចទូរស័ព្ទឆ្លើយតបនឹងសារមិត្តភក្តិដែលផ្ញើសារជូនពរទៅវិញបើទោះបីជាបុរសជាប្តីព្យាយាមខំទៅក្បែរនែបនិត្យយ៉ាងណាក្តីក៏ប្រពន្ធថ្មោងថ្មីនេះមិនព្រមឲ្យប៉ះដែរធ្វើឲ្យអនាគតស្វាមីភ្ញាក់ផ្អើលជាខ្លាំងហើយក៏មិនអាចបញ្ឈប់នាងមិនឲ្យចុចទូរស័ព្ទបានទៀត។ នៅពេលដែលគេសួរប្រពន្ធថាតើមិត្តភក្តិសំខាន់ជាងប្តីឬ?
ស្រាប់តែ នាងឆ្លើយថា Yes ! ក្រោយមកអ្នកទាំងពីរក៏ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ទីបំផុតបុរសជាប្តីក៏ចាកចេញពីសណ្ឋាគាររួចប្រាប់នារីជាប្រពន្ធនោះថាចង់លែងគ្នា។ អ្នកទាំងពីរក៏សម្រេចចិត្តទៅតុលាការសុំផ្តាច់ចំណងអាពាហ៍ពិពាហ៍ហើយចៅក្រមបានណែនាំផ្សះផ្សាឲ្យពួកគេត្រូវរ៉ូវគ្នាវិញតែបុរសជាប្តីមិនព្រមឡើយដោយសុំលែងលះឲ្យទាល់តែបាន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង