ព័ត៌មានក្នុងស្រុក ៖ តារាចម្រៀងស្រី លំដាប់ជួរមុខ និងមានឈ្មោះបោះសម្លេង ក្នុងសង្គមសិល្បៈ ព្រះរាជាណាចក្រកម្ពុជា អ្នកនាង ពេជ្រ សោភា បានរំលេចចេញនូវសារឈឺឆ្អាល មិនសុខចិត្ត ដែលជាសារ បង្ហាញជាក់ស្តែង ជាការអាណិតអាសូរ ដល់ តារាចម្រៀងស្រី ពី Pleng Record កញ្ញា វ៉ាន់ នីឡា ដែលជាជនរងគ្រោះ ក្រោមប្រធានបទ បែកធ្លាយ រូបអាក្រាតកាយ ល្បីពេញ បណ្តាញសង្គម ។
ជាការពិត សារឈឺឆ្អាល ដែលជាការអាណិតអាសូរ កញ្ញា វ៉ាន់ នីឡា ពីសំណាក់ ពេជ្រ សោភា នោះ មានអត្តន័យជារួមឲ្យដឹងថា "បងអាណិតប្អូនស្រីណាស់ ប្អូនជាមនុស្សល្អសង្ឃឹមថាបងប្អូនអ្នកដែលFBឈប់យករូបនាងផុសទៀតទៅ នាងជាមនុស្សស្រី ហើយយើងក៏មានម្តាយជាមនុស្សស្រី ត្រូវអាណិតមនុស្សស្រីផង ពីរនាងខ្ញុំ ពេជ្រ សោភា" ។
មិនថា តារាចម្រៀងស្រី ពេជ្រ សោភា តែម្នាក់នោះទេ ដែលសុំចិត្តអ្នកលេង FB មេត្ត កុំបន្តចែក រំលែករូបភាពទាំងនេះទៀត ប៉ុន្តែ បណ្តាអ្នកលេងហ្វេសប៊ុុកជាច្រើនផ្សេងទៀត ក៏បានបង្ហោះសារ សុំចិត្តដូចគ្នាដែរ សុំកុំឲ្យមានការចែករំលែករូបភាពទាំងនេះអី ពីព្រោះថា ប្អូនស្រីគេ ប្អូនស្រីយើង ពិតជាអាណិតខ្លោចចិត្តជាខ្លាំង បើសិនធ្លាក់ខ្លួនជាជនរងគ្រោះ ។
សារព័ត៌មាន Camnews យើងខ្ញុំ សូមរក្សាសិទ្ធិមិនបញ្ចេញរូបស្រាតទាំងអស់នេះឡើយ ដើម្បីរក្សានូវកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់នាងក្នុងនាមជាស្រ្តីខ្មែរ និងជាតារាចម្រៀងល្បីម្នាក់៕
ដោយ ៖ កុសល
ប្រភព ៖ ហ្វេសប៊ុក