ភ្នំពេញ ៖ នាយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧ គឺជាពិធីអបអរសាទរ ការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក នៅពហុកីឡាដ្ឋានអូឡាំពិក ហើយក៏ជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាយើងផងដែរ ។
នៅក្នុងនោះផងដែរ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គឺអ្នកកនាង ពេជ្រ សោភា និងតារាចម្រៀងរូបសង្ហា លោក Step បានបញ្ចេញបទថ្មី មានចំនងជើង "ប្រាសាទខ្មែរ" ដែលបានច្រៀងជាចង្វាក់ប្រពៃណីជាតិ ពិតជាធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ពិតមែន ដោយសារតែការឆ្នៃប្រឌិតដ៏ល្អឯករបស់តារាចម្រៀងលេចធ្លោទាំង ២ រូបនេះ ។ នៅចាំអីទៀត យើងទៅទស្សនាវីដេអូដ៏អស្ចារ្យមួយនេះ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា