CamNews

កីឡាអន្តរជាតិ 

ខ្សែការពារ David Luiz ត្រឡប់មកលេងឲ្យ Chelsea ជាលើកទី២ ក្នុងតម្លៃខ្លួន ៣២លានផោន

(ក្រុងឡុងដ៍)៖ កីឡាករខ្សែការពារជនជាតិប្រេស៊ីល David Luiz បានសម្រេចចាកចេញពីក្លឹប Paris Saint-Germain របស់​បារាំង មក​ចូល​រួម​លេង​ជា​មួយ​នឹង​ក្រុម​តោ​ខៀវ Chelsea របស់អង់គ្លេសដែលជាក្លឹបចាស់របស់គេកាលពីលោក Jose Mourinho នៅដឹកនាំ។

យោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា កីឡាករវ័យ២៩ឆ្នាំក្នុងក្រុមជម្រើសជាតិសាំបាប្រេស៊ីល បានវិលមកកាលពហុ​កីឡ​ដ្ឋាន Staford Bridge នេះ​ក្រោម​តម្លៃ​ខ្លួន ៣២​លាន​ផោន ជាមួយនឹងកិច្ចសន្យារយៈពេល ៣ឆ្នាំក្រោមការនាំរបស់គ្រូបង្វឹកថ្មីជន​ជាតិ​អ៊ី​តា​លី Antonio Conte៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: David Luiz