ភ្នំពេញ ៖ ជនសង្ស័យចំនួនពីរនាក់ ប្រដាប់ ដោយកាំភ្លើងខ្លី និងជិះម៉ូតូម៉ាកសេ១២៥ មួយគ្រឿង
បានចូលទៅធ្វើសកម្មភាពភ្ជង់ និង ប្លន់យកលុយ ព្រមទាំងគ្រឿង អលង្កា មួយចំនួន នៅហាង
លក់ទូរស័ព្ទដៃយីហោ ស៊ីន ស៊ាងអូន ដែលមានទីតាំងស្ថិតនៅផ្ទះ លេខ ជ៣១ ផ្លូវលេខ៩០០
សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាប់ព្រំប្រទល់សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ ដោយប្លន់យក
លុយកាក់ និង គ្រឿងអលង្កាមួយចំនួន ហើយគេចខ្លួនបាត់ ដោយសុវត្ថិភាព ។
យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង២ រសៀលថ្ងៃទី
១២ ខែកក្កដា ឆ្នាំ២០១៣នេះ មានជនសង្ស័យពីរនាក់ ពាក់មួកសុវត្ថិភាព និង ពាក់ម៉ាស់ជិត ជិះ
ម៉ូតូម៉ាកសេ១២៥ ពណ៌ ខ្មៅមួយគ្រឿង មិនចាំស្លាកលេខ ប្រដាប់ ដោយកាំភ្លើងខ្លី បានជិះទៅ
ដល់មុខហាងហើយឈប់ម៉ូតូរួចពួកវាទាំងពីរនាក់បានចូលទៅធ្វើសកម្មភាពភ្ជង់ដែលមានម្ចាស់
ហាង ឈ្មោះលាង គឹមស្រាង អាយុ៥០ឆ្នាំ ប្លន់យក លុយ និង គ្រឿងអលង្កា មួយចំនួនគេចខ្លួន
បាត់ ដោយសុវត្ថិភាព ។
យ៉ាងណាក៏ដោយ ចំនួនទ្រព្យសម្បត្ដិនិង គ្រឿងអលង្កា ដែលត្រូវជនសង្ស័យទាំងពីរ ធ្វើសកម្ម
ភាពប្លន់យកទៅនោះ មិនទាន់ដឹង ថា អស់ចំនួនប៉ុន្មានឡើយ ហើយមជ្ឈមណ្ឌល ព័ត៌មានដើម
អម្ពិលបានទាក់ទងតាមទូរស័ព្ទ ដែលនៅលើស្លាកយីហោ ក៏មិនអាចទាក់ទង បានដែរ ។
ក្រោយពីមានករណីប្លន់ខាងលើនេះ ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្ដម សេនីយ៍ជួន
សុវណ្ណ បានដឹកនាំកម្លាំងនគរ បាលជំនាញ ផ្នែកព្រហ្មទណ្ឌ ដោយមានការ ចូលរួមពីកម្លាំង
នគរបាលមូលដ្ឋាន បានចុះ ទៅធ្វើកំណត់ហេតុ និងសាកសួរព័ត៌មាន ម្ចាសហាង ដែលជាជន
រងគ្រោះ ដើម្បីកំណត់ មុខសញ្ញាជនសង្ស័យទាំងពីរនាក់នេះ ។
ជុំវិញករណីប្លន់ខាងលើនេះ ស្នងការរង នគរបាល និងជាប្រធានការិយាល័យកណ្ដាលយុត្ដិធម៌
រាជធានីភ្នំពេញលោកជួន ណារិន្ទ បានថ្លែងតាមទូរស័ព្ទថានៅពេលនេះកម្លាំងនគរបាលជំនាញ
របស់លោក ដោយមានការ បញ្ជាពីលោកស្នងការ បាននឹងកំពុងធ្វើការ ស្រាវជ្រាវ តាមរយៈការ
ពិនិត្យមើលរូបភាព នៅក្នុងកាម៉េរ៉ាសុវត្ថិភាពរបស់ម្ចាស់ហាង ដែលបានឃើញជនសង្ស័យទាំង
ពីរនាក់នៅ ក្នុងកាម៉េរ៉ានោះ ពេលដែលកំពុងចូលធ្វើ សកម្មភាព ។
សូមបញ្ជាក់ថា ហាងលក់ទូរស័ព្ទខាងលើ នេះ ជាកន្លែងដូរលុយ និងផ្ទេរប្រាក់ផងដែរ ដែលជា
ហាងធំមួយ នៅតាមបណ្ដោយផ្លូវ លេខ៩០០ ក្នុងសង្កាត់ស្រះចក ។
យ៉ាងណាក៏ដោយ សកម្មភាពប្លន់ប្រដាប់អាវុធនេះមិនបណ្ដាលឱ្យម្ចាស់ហាងរងរបួសដល់អាយុ
ជីវិតនោះទេ ៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល