CamNews

កីឡា 

Jesse Lingard បង្ហាញ ពីរដូវកាលដ៏លំបាកជាមួយ Manchester United

MANCHESTER៖ ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Jesse Lingard បានបង្ហើបអំពីការតស៊ូផ្ទាល់ខ្លួនរបស់លោក នៅក្នុងសារដ៏ស្មោះ​ត្រង់មួយ នៅលើបណ្តាញសង្គម ដោយលោកបាននិយាយថា លោកបានបាត់បង់ក្នុងនាមជាកីឡាករម្នាក់ និងជាមនុស្សម្នាក់ក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ ២០១៩-២០ ។ គ្រាប់បាល់មួយគ្រាប់របស់ Lingard នៅក្នុងវគ្គចុងក្រោយនៃជ័យជម្នះ ២-០ នៅលើទឹកដី Leicester City កាលពីថ្ងៃអាទិត្យ ដែលធានាបាននូវការប្រកួតជម្រុះក្របខណ្ឌ Champions League សម្រាប់ក្រុមចំណាត់ថ្នាក់លេខ ៣ គឺជាការបង្កើតសមទ្ធផលលើកដំបូងរបស់ក្របខណ្ឌ Premier League ក្នុងរយៈពេល ១៨ ខែ។



កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានបាត់បង់តំណែងជម្រើស ១១ នាក់ដំបូងជាប្រចាំ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer របស់ក្រុមបិសាចក្រហម ហើយត្រូវបានលេងត្រឹម ៩ ប្រកួតរដូវកាល ២០១៩-២០ នេះ ។

លោក Lingard បាននិយាយ នៅក្នុងបណ្តាញសង្គម Instagram កាលពីថ្ងៃអង្គារថា៖“ រដូវកាលនេះ មានការលំបាកដោយសារហេតុផលជាច្រើន” ។

ខ្ញុំបានបាត់បង់ នូវអ្វីដែលខ្ញុំធ្លាប់មាន ក្នុងនាមកីឡាករម្នាក់​ និង​ ជាបុរសម្នាក់ ប៉ុន្តែខ្ញុំមិនដែលបោះបង់ ខ្ញុំដឹងថា ខ្ញុំជាអ្នកណា ? ខ្ញុំពិតជា ធ្លាប់ជាកីឡាករ ទទួលបានការលេង នៅលើទីលានញឹកញាប់ ហើយក៏ដឹងថា ខ្ញុំអាចមានឱកាសលេងក្នុងនាមជាកីឡាករជម្រើសដំបូងរបស់ក្រុមបន្តទៀត។

នេះមានន័យថា ខ្ញុំត្រូវអោយធ្វើការខ្លាំងជាងអ្វី ដែលខ្ញុំធ្លាប់បានធ្វើពីមុន ហើយដើម្បីអោយអ្នកដែលនៅជុំវិញខ្ញុំជឿជាក់លើខ្ញុំឡើងវិញ និងបានទទួលការលេងឡើងវិញ។ នេះជាអ្វីដែល យុវជន Manchester United បានបង្ហោះក្នុង Instagram របស់ខ្លួន៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Channel News Asia