CamNews

តារា 

ដឹងទេថា តារាល្បីៗប្រចាំប្រទេសកម្ពុជាយើងរូបណាខ្លះ ដែលបានជួបសំណេះសំណាលផ្ទាល់និងរូបថតជាមួយ CL?

ភ្នំពេញ ៖ មិនមែនជារឿងងាយស្រួលនោះទេ នៅពេលដែលអ្នកគាំទ្រជាច្រើនបានប៉ងប្រាថ្នា និងចង់ឃើញកំពូលតារាចម្រៀងនាង CL ដោយផ្ទាល់ ព្រមទាំងចង់សំណេះសំណាល ហើយថតរូបជាមួយតារាចម្រៀងកូរ៉េរូបនេះដោយផ្ទាល់ ។ 

ពេលវេលាដ៏ខ្លីរបស់ CL ដែលមានវត្តមាននៅកម្ពុជា មិនត្រឹមតែធ្វើឲ្យប្រជាជនកម្ពុជាយើងសប្បាយរីករាយនោះទេ សូម្បីតែតារាល្បីៗជាច្រើនដួងនៅក្នុងប្រទេសយើង ក៏រំភើបមិនស្ទើរដែរ ។ 

ពេលនេះយើងក្រលេកមកមើល តារាណាខ្លះដែលមានសំណាងដែលបានជួបសំណេះសំណាលផ្ទាល់និងរូបថតជាមួយ CL ។ រឿងនេះពិតជាធ្វើឲ្យអ្នកគាំទ្រតារាស្រីរូបនេះ មានចិត្តច្រណែនខ្លាំងមែនទែន ។ 

គួរបញ្ជាក់ឲ្យដឹងថា អ្នកដែលបានជួបផ្ទាល់ជាមួយនិង នាង CL នោះគឺមានដូចជា តារាកំប្លែង កញ្ញា​ រ៉ូលីន, តារាចម្រៀងស្រី ទេព បូព្រឹក្ស និងតារាផ្សេងៗទៀត ៕








ដោយ ៖ គន្ធា


Tags: CL Kpop Seoul South Korea Tep Boprek Rollin