CamNews

ព័ត៌មានជាតិ 

កម្មករសំណង់ ១២០នាក់ តវ៉ាទាមទារប្រាក់ខែ ជាង៣,៧ម៉ឺនដុល្លារ ពីម្ចាស់បុរីគុជអាស៊ី

ព្រះសីហនុ៖ កម្មករសំណង់ប្រមាណ ១២០នាក់ បាននាំគ្នាតវ៉ាទាមទារ បើកប្រាក់ខែចំនួនជាង
៣៧.៥៩៤,៣៨ ដុល្លារ ពីម្ចាស់បុរីគុជអាស៊ី ម៉ោង ១២ និង៣០នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣
នៅក្នុងបុរីគុជអាស៊ី ក្នុងក្រុម ៨ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

ក្រោយការជួបជុំតវ៉ា  របស់ក្រុមកម្មករ  គេឃើញកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង
ព្រះសីហនុ ចុះទី   សម្រួលសម្រួល និង  នាំខ្លួនមេការ និងតំណាងកម្មករជិត ១០នាក់ ទៅដោះ
ស្រាយនៅអធិការដ្ឋាននគរបាលក្រុង  ជៀសវាងការបាត់បង់សណ្តាប់ធ្នាប់ និងអំពើហឹង្សាកើត
ឡើង។

ខណៈកំពុងដោះស្រាយ   នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ   លោក ភេន សុខុម អាយុ
៣១ឆ្នាំ អ្នកគ្រប់គ្រង  និង  ជាគណនេយ្យករ    ឲ្យក្រុមហ៊ុនសំណង់ សុខ សម្បត្តិ ទទួលម៉ៅការ
សំណង់ឲ្យបុរីគុជអាស៊ី បានប្រាប់អ្នកយកព័ត៌មានមជ្ឈមណ្ឌលដើមអម្ពិលប្រចាំខេត្តព្រះសីហនុ
ឱ្យដឹងថា ក្រុមហ៊ុនសុខសម្បត្តិ   បានទទួលម៉ៅការសំណង់ពី  ម្ចាស់គម្រោងបុរីគុជអាស៊ីហើយ
បានម៉ៅការបន្តឱ្យមេការជាជនជាតិវៀតណាមម្នាក់ ជាអ្នកសាងសង់បន្ត។

លោកបន្តថា បន្ទាប់មក  មេការវៀតណាមម្នាក់នេះ ក៏បានម៉ៅការបន្តរឱ្យមេការវៀតណាមម្នាក់
ផ្សេងទៀត ដោយ  ក្រុមហ៊ុនរបស់លោកបានទទួលប្រាក់ពីបុរីគុជអាស៊ី ហើយក៏បានបើកប្រាក់
នោះទៅឲ្យមេការទី១ ប៉ុន្តែប្រាក់នោះមេការទី១ មិនបានបើកទៅឱ្យមេការវៀតណាមម្នាក់ទៀត
ដើម្បីបើកឱ្យកម្មករទេ ថែមទាំងគេចខ្លួនបាត់បង្កឱ្យកើត  មានបញ្ហានេះតែម្តង។

លោក ភេន សុខុម   ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា កម្មករទាំង១២០នាក់នេះ សុទ្ធសឹងជា
កម្មករទើបចូលថ្មីៗ  ចំណែកកម្មករចាស់ៗ សល់តែប៉ុន្មាននាក់ប៉ុណ្ណោះ ហើយក្រុមកម្មករទាំង
អស់ ទទួលម៉ៅការចាក់បេតុង និងធ្វើពុម្ភ  សណ្ឋាគារ  ១៨ជាន់ តែពេលនេះ  ទើបតែចាក់បាន
ជាន់ទី២ប៉ុណ្ណោះ ក៏មានបញ្ហាតែម្តង។

តែទោះបីជាយ៉ាងណា លោក ភេន សុខុម បានអះអាងថា ក្រុមហ៊ុនរបស់លោក នឹងព្យាយាម
ចូលរួមដោះស្រាយបញ្ហាជាមួយមេការរងគ្រោះទី២ ក្នុងការរកដំណោះស្រាយមួយសមរម្យជា
មួយកម្មករទាំងនោះ។ តំណាងកម្មករ ម្នាក់បានប្រាប់ឱ្យដឹងថាទឹកប្រាក់ដែលទាមទារបើកនៅ
ពេលនេះ  មានចំនួនសរុប ៣៧.៥៩៤,៣៨   ដុល្លារអាមេរិក  ដែលជាប្រាក់ថ្លៃពលកម្មការងារ
ចាប់ពីថ្ងៃទី០៤ ខែកក្កដា ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣។

ខណៈផ្ទុះការតវ៉ានោះគេសង្កេតឃើញលោកចៅសង្កាត់ កាន់ ឡឹង និងលោកអធិការក្រុងព្រះ
សីហនុ លោកវរសេ  នីយ៍ត្រី ភុល ភស្តា    ចុះទៅសម្របសម្រួលអន្តរាគមន៍ភ្លាមៗដែរ ដើម្បី
បញ្ចៀសការមានហិង្សាកើតឡើងដោយយ ថាហេតុ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

Cebu Pacific Air



Tags: National News