CamNews

ព័ត៌មានជាតិ 

ក្មេងទំនើង៣នាក់ ត្រូវកម្លាំងអាវុធហត្ថ ខេត្តស្វាយរៀងឃាត់ខ្លួន ក្រោយប្រើកាំបិតបុ័ងតោ កាប់យុវជនម្នាក់

(ស្វាយរៀង)៖ ក្មេងទំនើង៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោមការបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ឈ្មោះ ចិន ពង្ស ប្រុសអាយុ៣២ឆ្នាំ ខណៈកំពុងឈរនិយាយទូរស័ព្ទលើចិញ្ចើមផ្លូវ រួចពួកគេទាំង៣រត់ជិះម៉ូតូគេចខ្លួន នៅម៉ោង១០៖៣០យប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ លើដងផ្លូវជាតិលេខ១ ក្នុងភូមិប្រសូត្រទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន អំពើហឹង្សាខាងលើនេះ កំលាំងល្បាតរបស់អាវុធហត្ថ ស្រុកស្វាយទាប បានស្ទាក់ឃាត់ខ្លួនជនសង្ស័យបាន០៣ នាក់មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ សេក ម៉ៅ ប្រុសអាយុ២១ឆ្នាំ, ២.ឈ្មោះសោម ដារ៉ាវុធ ប្រុសអាយុ២២ឆ្នាំ និង៣.ឈ្មោះទេព ចាន់ថន ប្រុសអាយុ២១ឆ្នាំ និងវត្ថុតាងកាំបិត០២។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ មានជាតិស្រវឹង និងមានសារជាតិញៀនក្នុងខ្លួនផងដែរ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូន ទៅមន្ទីយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត កសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh