CamNews

តារា 

អតីតបវរកញ្ញាភូមា ​នាង Myat Noe Aung និងម្តាយ កំពុងប្រឈមមុខនឹងការចោទប្តឹង ពីកូរ៉េខាងត្បូង

នៅក្នុងសារពត៌មានថ្មីៗនេះ MAPWO បានប្រកាសថា ប្រធានរៀបចំការប្រកួតបវរកញ្ញាអាស៊ីប៉ាស៊ីហ្វិក លោក Andre Jung នឹងដាក់ពាក្យប្តឹង អតីតបវរកញ្ញា ភូមានាង Myat Noe Aung  ព្រមទាំងម្តាយ របស់នាងផងដែរ។





នាង Myat Noe Aung ដែលទទួលបានជ័យលាភីបវរកញ្ញាអាស៊ីប៉ាស៊ីហ្វិក តំណាងឲប្រទេសភូមា ត្រូវបានដកហូតពី តំណែង កាលពីខែ សីហា ដោយ គណៈកម្មការ MAPWO ដែលនាងបានកុហក ពីអាយុពិតរបស់នាង មិនព្រមសហការជាមួយនឹង គណៈកម្មការ ធ្វើព្រងើយកន្តើយនឹង សំនើររបស់ ពួកគេ និង ធ្វើអ្វីតាមតែអំពើចិត្ត ក្នុងកំឡុងពេល ស្នាក់នៅក្នុងប្រទេសកូរ៉េ។

កាលពីថ្ងៃទី ១៥ សីហា Myat Noe Aung បានយក ម្កុដ ត្រលប់ទៅប្រទេសរបស់ខ្លួន ថ្វីបើត្រូវបាន ដកហូតពីតំណែងក៏ដោយ ហើយ បានប្រាប់សារពត៌មានថា នាងមិនបានទទួលប្រាក់ សំរាប់ការ ថតផ្សាយពាណិជ្ជកម្មឡើយ។ មិនត្រឹមតែ ប៉ុណ្ណោះ នាងត្រូវបានបង្ខំឲធ្វើការវះកាត់កែសម្ផស្ស ព្រមទាំងថតឈុតអាសអាភាស សំរាប់ការចេញ album របស់នាងនៅក្នុងប្រទេសកូរ៉េថែមទៀតផង។ MAPWO បានបដិសេដថា ចំពោះការអះអាងរបស់នាងថា សុទ្ធតែជារឿងមិនពិត និង និយាយថា អតីតបវរកញ្ញារូបនេះ បានទទួលប្រាក់សំរាប់ការថតផ្សាយពាណិជ្ជកម្ម ២០ ទៅ ៣០ លានវ៉ុន និង បាន ចុះហត្ថលេខាធ្វើការវះកាត់ដើមទ្រូង ហើយនាងមិនដែលត្រូវបាន បង្ខំឲថតឈុត អាសអាភាស អ្វីឡើយ។

បើតាមគេហទំព័រ allkpop ឥលូវនេះ MAPWO កំពុង ដាក់ពាក្យប្តឹង Myat Noe Aung និង ម្តាយរបស់នាង សំរាប់ការ និយាយបំភ្លើសរឿងទាំងនោះ ប្រាប់ពិភពលោកទាំងមូល និងបានធ្វើឲខូចកេរ្តិ៏ឈ្មោះ ដល់ ការប្រកួត អ្នកឧបត្ថម្ភកម្មវិធី នោះ ព្រមទាំង ប្រទេសទាំងមួលផងដែរ។ គណៈកម្មាការ MAPWO បានលើកឡើងថា៖ Myat Noe Aung បានជាន់ឈ្លីកេរ្តិ៏ឈ្មោះ ការរៀបចំកម្មវិធីបវរកញ្ញាអាស៊ីប៉ាស៊ីហ្វិក យ៉ាងធ្ងន់ធ្ងរ ទោះបីជានាងប្រគល់ម្កុដ រឺក៏ជីវិតនាងក៏ដោយ ក៏មិនអាចដោះស្រាយបញ្ហានេះបានឡើយ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានបំផ្លាញ នូវសម្ព័ន្ធភាពរវាងប្រទេស ភូមានិង ប្រទេសកូរ៉េខាងត្បូង ផងដែរ។

 

 


ប្រែសំរួលដោយ៖  វិចិត្រ
​ប្រភព៖  lollipop 

 


Tags: Miss Myanmar Myat Noe Aung MAPWO south korea