CamNews

កីឡា 

កីឡាដែលចំលែកៗនឹងរញ៉េរញ៉ៃទាំង ៥

ទស្សនិកជនមិត្តអ្នកអានទាំងអស់គ្នាច្បាស់ជាធ្លាប់បានឭនឹងស្គាល់ហើយនៅកីឡាល្បីៗ
មួយចំនួនដូចជា បាល់ទាត់, បាល់ទះ, រត់ប្រណាំង, ហែលទឹក ជាដើមដោយឡែកកីឡា
ទាំង១០ដែល Camnews លើកឡើងមកនេះសុទ្ធសឹងតែជាកីឡាប្លែកៗរញ៉េរញ៉ៃនឹងមិន
ធ្លាប់បានឭពីមុនមកទេដូចនេះចូរតាមដានមើលទាំងអស់គ្នាថាវាចំលែកយ៉ាងណា?
 
១. Extreme Ironing

គឺជាការប្រកួតអ៊ុតសំលៀកបំពាក់នៅកន្លែងប្លែកៗនឹងខុសគេ។អ្នកចូលរួមប្រកួតត្រូវមាន
ក្តារសំរាប់អ៊ុតនឹងឆ្នាំងអ៊ុតហើយត្រូវរកកន្លែងដែលប្លែកៗជាងគេដើម្បីអ៊ុតសំលៀកបំពាក់
ដូចជានៅលើផ្ទាំងថ្ម, ក្នុលរូងភ្នំ, ចញ្ចើមផ្លូវជាដើម។
 

២. The Ultimate Race with Cheese

ធ្លាប់តែរត់ប្រណាំងល្បឿនឬរត់ម៉ារាតុងឥលូវនេះរត់ជាមួយនឹងដុំបាល់ Cheese ទៅវិញ។
អ្នកចូលរួមប្រកួតត្រូវរត់ប្រណាំងគ្នាដែលផ្ជាប់ជាមួយនឹងដុំបាល់ Cheese ហើយអ្នកដែល
ដល់ទីមុនជាមួយនឹងដុំបាល់ Cheese ទើបអាចទទួលជ័យជំនះ។


៣. Man vs. Horse

រត់ប្រណាំងទៀតហើយតែលើកនេះមនុស្សជាមួយសេះ។កីឡានេះត្រូវបានបង្កើតឡើង
ដោយម្ចាស់ហាងបារមួយនៃទីក្រុង Welsh ដោយសារតែមានជំលោះថាភាគីអ្នកជាអ្នក
ឈ្នះរវាងមនុសនឹងសេះ។ដើម្បីឈ្នះកីឡានេះគឺអ្នកត្រូវរត់អោយដល់ខ្សែព្រ័ត្រក្នុងចំងាយ
22 Miles។
 

៤. Bed Racing

ប្រណាំងមួយទៀតតែកាន់តែប្លែកនោះគឺការប្រណាំងគ្រែ។អ្នកចូលរួមប្រណាំងត្រូវមាន
សមាជិក ៦​ ដោយមានមនុស្សម្នាក់ជាអ្នកនៅលើគ្រែ។អ្នកចូលរួមត្រូវតុបតែងខ្លួននឹងគ្រែ
ដោយសំលៀកបំពាក់នឹងគ្រឿងប្លែកៗអោយមើលទៅស្រស់ស្អាតនឹងទាក់ទាញ។
 

៥. Shin Kicking

ស្តាប់ទៅគួរអោយខ្លាចនឹងភាពឈឺចាប់បាត់ទៅហើយតែកីឡាមួយនេះរីកសុះសាយយ៉ាង
លឿននៅអាមេរិចនឹងអង់គ្លេស។អ្នកប្រកួតនឹងត្រូវបំពាក់របាំងការពារស្មងជើងកុំអោយមាន
ភាពឈឺចាប់នឹងការកាប់ស្មងទល់នឹងស្មង។
 

ដោយ ៖ កុសល
ប្រភព​ ៖ opishposh