CamNews

តារា 

ស៊ីន យូប៊ីន Freshie លេខ១ ឆ្នាំ២០១៣ ត្រៀមខ្លួនវាយ បំបែកភាពស្ងប់ស្ងាត់

ភ្ត្នំពេញ៖ បន្ទាប់ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី Freshie Girl & Boy ជំនាន់ទី១២ រួចមក កញ្ញា ស៊ីន យូប៊ីន​ ត្រូវបានមហាជនទូទៅ សង្ករតឃើញថា មិនសូវឃើញវត្តមានរបស់នាង​នៅក្នុងកម្មវីធីធំៗ ក្នុងវិស័យសិល្បៈឡើយ។ មិនតែប៉ុណ្ណោះ ក៏កម្រនឹងបានឃើញនាងបង្ហាញខ្លួន នៅក្នុងកម្មវិធី លើកញ្ចក់ទូរទស្សន៍ផងដែរ។

ប៉ុន្តែជុំវិញដំណឹងនេះ Freshie Girl កញ្ញា ស៊ីន យូប៊ីន ជាប់ចំណាត់ថ្នាក់លេខ១ កាលពីឆ្នាំ២០១៣ បានប្រាប់ឲ្យ LookingTODAY ដឹងថា កាលដែលនាងមិនសូវមានវត្តមាន នៅតាមកញ្ចាក់ទូរស្សន៍ ឬខារ៉ាអូខេ គឺដោយសារ តែនាងជាប់រវល់សិក្សា និងជួយមើលការខុសត្រូវ មុខជំនួញ របស់ឪពុក ។ ប៉ុន្តែមិនស្ងប់ស្ងាត់ទាំងស្រុងទេ គឺត្រូវ បានម្ចាស់ផលិតកម្មខ្លះ អញ្ចើញនាងទៅថត ជាហូរហែ គ្រាន់តែមិនសូវជាមមាញឹកខ្លាំង និងការបង្ហាញមុខក្នុង កញ្ចក់ ទូរទស្សន៍នានា។

ស៊ីន យូប៊ីន និយាយថា" ខ្ញុំអត់ស្ងាត់ទេបង..! មានការងារសិល្បៈខ្លះៗ កំពុងតែត្រៀមបង្ហាញទស្ស និកជន ក្នុង ពេលឆាប់ៗនេះ ។ ការស្ងាត់កន្លងមក ដោយសារខ្ញុំជាប់ការសិក្សា ពិសេសជួយ មើលការខុសត្រូវ ការងារជំនួញ របស់ក្រុមគ្រួសារ ធ្វើឲ្យខ្ញុំរវល់ មិនសូវបង្ហាញខ្លួន ក្នុងការងារ សិល្បៈប៉ុន្មានទេ..."។

មូលហេតុធ្វើឲ្យមហាជន និងស្រទាប់យុវវ័យ មានការងឿងឆ្ងល់បែបនេះ ដោយសារតែគេមើល ឃើញថា អតីត Freshie Girl & Boy ជំនាន់មុនៗ បន្ទាប់ពីពួកគេជាប់ជ័យលាភីភ្លាម ពួកគេបាន បង្ហាញវត្តមាន តាមរយៈការសម្តែង ខារ៉ាអូខេ ស្ពតពាណិជ្ជកម្ម និងខ្សែភាពយន្ត យ៉ាងព្រោង ព្រាត និងទទួលបានការងារសិល្បៈស្ទើរតែ រកពេល សម្រាកគ្មាន ។ ជាក់ស្តែងដូចជា កញ្ញា ហ៊ុយ ច័ន្ទរាជនី បន្ទាប់ពីនាងទទួល ជ័យលាភីស្រីស្អាតលេខ១ ក្នុងឆ្នាំ ២០១១ ភ្លាម នាងបានបង្ហាញ វត្តមាន ជាបន្តបន្ទាប់ នៅក្នុងកម្មវិធីនានា នៅលើកញ្ចក់ទូរទស្សន៍ តាមរយៈការ សម្តែង ខារ៉ាអូខេ និងការថតខ្សែភាពយន្ត ជាដើម។

ទោះបីជាយ៉ាងណា កញ្ញា ស៊ីន យូប៊ីន បានអះអាងជាថ្មីថា នាងមិនបណ្ដាយឲ្យភាពស្ងប់ស្ងាត់ នេះ មកវាយបំបាក់កេរ្តិ៍ឈ្មោះរបស់នាង ដែលខំប្រឹងសន្សំ ទម្រាំលេចធ្លោមកសព្វថ្ងៃនេះ បាន ដោយងាយៗឡើយ ពោល ស៊ីន យូប៊ីន នឹងបន្តសកម្មភាពសិល្បៈ ដើម្បីវាយបំបែកភាពស្ងប់ ស្ងាត់ តាមរយៈការទទួលថតខារ៉ាអូខេ ថតភាពយន្ត និងការបង្ហាញមុខ ក្នុងកញ្ចក់ទូរទស្សន៍ ព្រោះការងារជំនួញក្នុងគ្រួសារ ក៏ហាក់ដូចជាធូរស្បើយ បន្តិចហើយ ដែលអាចឲ្យនាងដកឃ្លា មកចាប់យកការសម្ដែង បានដ៏សមរម្យវិញ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sin yubin entertainment khmer super star freshie girl 2013 ស៊ិន យូប៊ីន