(រុស្ស៊ី)៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅប្រទេសរុស្ស៊ី គឺបុរសជាឪពុកក្មេកម្នាក់ ផ្ទុះកំហឹងជាខ្លាំង បន្ទាប់ពីអនាគតកូនប្រសាស្រី ឈ្មោះ Lena បង្ហា ញគាត់ នូវម្រាមដៃកណ្តាលរបស់នាង កំឡុងពេលប្រារព្ធពិធីរៀបការ។
នៅក្នុងហេតុការណ៍ គេឃើញកូនក្រមុំស្លៀកឈុតរៀបការ ពណ៌សដ៏ស្រស់ស្អាត មុនពេលចូលទៅក្នុងពិធី ហើយក៏បានលើកម្រាមដៃកណ្តាលឡើង ស្រាប់តែឪពុកក្មេក ឃើញមិនពេញចិត្តឡើយ ពេលនោះក៏មានបុរសម្នាក់ បានឮគេស្រែកឡើងថា ឲ្យយកម្រាមដៃកណ្តាលរបស់នាង ដាក់លើចានមុនពេលឪពុកក្មេក ស្រែកដាក់អនាគតកូនប្រសាស្រីរូបនេះ ឲ្យចាកចេញពីបន្ទប់។
សាក្សីដែលជាភ្ញៀវចូលរួមពិធី បាននិយាយថា Lena បានរត់ចេញពីពិធីរៀបការ ទាំងទឹកភ្នែក ចំណែកភ្ញៀវឯទៀត មើលទៅសុទ្ធតែស្រវឹងស្រាអស់ទៅហើយ មិនខ្វល់មានរឿងអ្វីកើត ឡើងឡើយ៕
ប្រភព ៖ ខ្មែរថកឃីង