CamNews

ព័ត៌មានជាតិ 

សាលារាជធានីភ្នំពេញ កំពុងដំឡើងភ្លើងស្តុប ១៣កន្លែងទៀត ដើម្បីសម្រួលចរាចរណ៍

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បាននិងកំពុងដំឡើងភ្លើងស្តុបចំនួន ១៣ទីតាំងបន្ថែមទៀត នៅតាមវិថី ដែលមានចំណុចប្រសព្វក្នុង បំណងកាត់បន្ថយការកកស្ទះចរាចរណ៍។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ស្តុបថ្មីទាំង ១៣ទីតាំងនេះ បានចាប់ផ្តើមដំឡើងហើយនៅក្នុង សប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនិងកំណើនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលមានចំនួនប្រមាណជា ៣លាននាក់។ បើតាម លោក ឡុង ឌីម៉ង់ ភ្លើងស្តុបនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានចំនួនប្រមាណ ៩៦ស្តុប។

ភ្លើងស្តុបទាំង ១៣កន្លែង ដែលកំពុងដំឡើងនេះ ស្ថិតនៅលើវិថី៖

១- វិថីម៉ុង ឫទ្ឋី ប្រសព្វផ្លូវលេខ១០០៣

២- ផ្លូវជាតិលេខ៦ ប្រសព្វផ្លូវឧកញ៉ា លី យ៉ុងផាត់

៣- មហាវិថីព្រឹទ្ឋាចារ្យ ហ៊ុន នាង ប្រសព្វផ្លូវជាតិលេខ២ចាក់អង្រែ

៤- ផ្លូវជាតិលេខ៤ ប្រសព្វផ្លូវកប់ស្រូវ

៥- ផ្លូវជាតិលេខ៥ ប្រសព្វផ្លូវស្ពានព្រែកព្នៅ

៦- ផ្លូវហាណូយប្រសព្វផ្លូវកប់ស្រូវ

៧- ផ្លូវហាណូយប្រសព្វផ្លូវវត្តសំរោងអណ្តែត

៨- ផ្លូវជាតិលេខ៥ ប្រសព្វផ្លូវលេខ៥៩៨

៩- ផ្លូវជាតិលេខ៥ ប្រសព្វផ្លូវសាលាដំដែក

១០- ផ្លូវលេខ២០០៤ ប្រសព្វផ្លូវដួង ងៀប

១១- ផ្លូវជាតិលេខ៥ ប្រសព្វផ្លូវលេខ៦៨

១២- ផ្លូវលេខ២១៧ ប្រសព្វផ្លូវព្រៃស

១៣- ផ្លូវលេខ២១៧ ប្រសព្វផ្លូវលូ៥។

 

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh