CamNews

តារា 

នីកូបានតំណែងធំ នៅបាយ័នក្នុងកម្មវិធី “វិស្សមកាលតន្រ្តី”

ភ្នំពេញ៖ តារាចម្រៀងយុវវ័យកំពុងពេញនិយម នីកូបានធ្វើឲ្យគេភ្ងាក់ផ្អើល មិនតិចឡើយនៅ
ពេលអ្នកទស្សនា កម្មវិធីវិស្សមកាលតន្រី្តផ្ទាល់ នៅនឹងស្ទូឌីយ៉ូ របស់អគ្គនាយកដ្ឋាន ទូរទស្សន៍
បាយ័ន ដែលជាកម្មវិធីថ្មីមួយ ទើបបង្កើតឡើង ដោយសារវត្តមានរបស់ តារាចម្រៀងរូបនេះពុំ
បាន ឡើងច្រៀងឬក៏សម្ដែង ដូចអ្វីដែលយើងធ្លាប់ឃើញ កន្លងមកនោះទេ ប៉ុន្តែតារារូបនេះបាន
ក្លាយជា អ្នកដឹកនាំកម្មវិធីដ៏ប៉ិនប្រសប់ ធ្វើឲ្យអ្នកទស្សនានៅ studio របស់បាយ័នលាន់មាត់
ហើយសួរគ្នាថាម្នាក់ហ្នឹងនីកូ មែនឫក៏មិនមែន?

ដោយឡែកកម្មវិធីនោះ ជាកម្មវិធីផ្សាយផ្ទាល់តម្រូវឲ្យ នីកូ រវល់ស្ទើរដកដង្ហើមមិនបាន ត្រូវរៀប
ចំប្លង់សម្រាប់ បើកកម្មវិធី អ្នករាំ តារាចម្រៀង ញាប់ដៃ ញាប់ជើង ហើយទាមទារ ការទទួលខុស
ត្រូវខ្ពស់។

ថ្វីត្បិតជាបទពិសោធន៍ថ្មី តែតារារូបនេះធ្វើបានល្អបំផុត ដោយកម្មវិធីទាំងមូល ប្រព្រឹត្តិទៅយ៉ាង
រលូន ហើយទទួលការជោគជ័យ លើសការរំពឹងទុក ដោយមានវត្តមាន របស់តារាល្បីៗ ដូចជា
កញ្ញា ពេជ្រ សោភា លោក ណុបបាយ៉ារិទ្ធ លោកសានរ័ត្នបញ្ញាស័ក កញ្ញ សុខស្រីលក្ខណ៍ អ្នក
នាងហ៊ឹម សុភី ព្រមទាំងក្រុមកំប្លែងថ្មីទៀត ញុំាងឲ្យកម្មវិធី កាន់តែកក្រើកថែមទៀត។

ម្ដាយតារាចម្រៀងសុខស្រីលក្ខណ៍ និយាយថា នីកូ ធ្វើបានល្អខ្លាំងណាស់ ហើយបានរៀប Show
យ៉ាងពិសេសសម្រាប់ ស្រីលក្ខណ៍កូនស្រី របស់គាត់ទៀតផង។

បើទោះបីជាវាបទពិសោធន៍ថ្មី សម្រាប់នីកូ តែមិនមែនរឿងថ្មីសម្រាប់នីកូទេ ដោយសារ នៅក្នុង
ផលិតកម្ម M តារាចម្រៀងរូបនេះ ក៏ជាអ្នកដឹកនាំមួយរូបដែរ ដូចនេះហាក់គ្មាន ការលំបាកទេ
សម្រាប់គេក្នុងការងារនេះ៕

Looking Today

Looking Today

Looking Today

Looking Today

 

ប្រភព ៖ LT


Tags: នីកូ Ni Co Bayon TV