CamNews

ប្លែកៗ 

ជិត១០ឆ្នាំអត់កោរពុកមាត់ដោយសារ Bin Laden


គ្រូបង្រៀនម្នាកនៅវិទ្យាល័យមួយនៅ Ephrata ក្នុងរដ្ឋធានី Washinton បានសច្ចាថា​នឹង​មិន​
កោរពុតមាត់ទេ ប្រសិនបើ Osama bin Laden មិនស្លាប់ ក្រោយពីការ​​វាយប្រហារ​ទៅលើ​
អគារ​ពាណិជ្ជកម្មពិភពលោក និងមន្ទីរបញ្ចកោណ កាលពីថ្ងៃទី11 ខែកញ្ញា ឆ្នាំ2001។
ពេលនោះលោកគិតថា រយះពេល​គ្រាន់តែជាប៉ុន្មានខែតែប៉ុណ្ណោះ។ ដូច្នេះនៅពេល
បានដឹងថា មេភេរវកររបស់ Al Qaeda ទើបនឹងសម្លាប់ លោក Gary Weddle អាយុ៥០ឆ្នាំ
ប្រហែល​ជាម្នាក់ក្នុងចំណោមមនុស្សសប្បាយជាងគេបង្អស់។ លោកគ្រូ Weddle មិនបាន
​កោរពុកមាត់របស់គាត់តាំងតែពីថ្ងៃ 11 ខែកញ្ញា ឆ្នាំ 2001 មកម្លេះ ដែលគិតមកទល់ពេល
នេះ មានរយៈពេល 3454 ថ្ងៃ ស្មើនឹងជិត10 ឆ្នាំ។

ការវាយប្រហារទៅលើអគារពាណិជ្ជកម្មពិភពលោក និងមន្ទីរបញ្ចកោណ កាលពីថ្ងៃទី11
ខែកញ្ញា ឆ្នាំ 2001 នោះ បានធ្វើឲ្យប៉ះពាល់ផ្លូវអារម្មណ៍គាត់ជាខ្លាំងរហូតសច្ចាថា​នឹងមិន​
កោរពុកមាត់សោះឡើយ ប្រសិនបើមេដឹកនាំភេរវកម្ម Bin Laden មិនត្រូវបានចាប់ខ្លួន ឬ
ស្លាប់​ទេនោះ។
ទាំងលោក Weddle ខ្លួនឯង និងប្រពន្ធរបស់គាត់ មិនចូលចិត្តនៅពុកមាត់ដ៏ស្រម៉េមស្រម៉ូម​
ទាំងនេះទេ ប៉ុន្ដែគាត់តែងតែនឹកឃើញដល់កិច្ចសន្យារបស់គាត់ជានិច្ចថា មិនត្រូវកោរ​វាចេញ​
ដាច់ខាត។

នៅយប់ថ្ងៃអាទិត្យ ជាពេលដែលគាត់ចាប់ផ្ដើមកោរពុកមាត់ចេញ នៅពេលដែលបានលឺ
ព័ត៌មានថា Bin Laden បានស្លាប់ហើយ។ មិត្តភក្ដិ រួមនឹងអ្នកជិតខាងរបស់លោក បាននាំ​
គ្នាអបអរសាទរ​ចំពោះព័ត៌មានពីការស្លាប់របស់ប៊ីនឡាដិន។ ពួកគេហាក់ដូចជាឃើញ
មនុស្ស​ថ្មីម្នាក់អញ្ចឹងដែរ ពេលកោពុកមាត់ដែលនៅជិតមួយទសវត្សចេញនោះ។ កាលពី
ឆ្នាំកន្លងទៅ នៅពេលដែលចាប់ផ្ដើមបវេសនកាលថ្មីនៅសាលា លោក Weddle តែងតែ
ប្រាប់​សិស្សថ្មីរបស់គាត់ថា ពុកមាត់នេះ ទុកជាការចងចាំថ្ងៃវាយប្រហារនៅអាមេរិក។

(ដោយ​​៖ មិនា)

Tags: