CamNews

ភាពយន្ត 

" Book of Life " រឿងគំនូរជីវចលថ្មី ដែលបញ្ចូលសំលេងដោយប្រុសស្អាត Channing Tatum (មានវីដេអូ)

ពេលដែលយើង បានដឹងថាប្រុសស្អាត Channing Tatum និងស្រីស្អាត Zoe Saldana ត្រូវបានកោះ ហៅអោយរួមដៃ គ្នាក្នុងរឿង គំនូរជីវចល ថ្មីមួយនោះ យើងរង់ចាំរឿងនោះ យ៉ាងអន្ទះសារបាត់ទៅ ហើយ ។



រឿងថ្មីនេះ មានចំណងជើងថា " Book Of Life " ដែលជារឿង គំនូរជីវចលហូលីវូដថ្មីមួយ ដ៏ប្លែក ដែលមានភាព ស្រស់ស្អាតចំរុះពណ៌ ដែលធ្វើអោយទស្សនិកជន ឃើញហើយព្រឺរសម្បុរ ។ នៅក្នុង នេះមានតួ សំខាន់​ ៣ នាក់ដែលមាន បុរស ២ នាក់ធ្លាក់ក្នុង រណ្តៅស្នេហ៍ លើនារីម្នាក់ជាមួយគ្នា ។ Manalo គឺជាតួឯក ដែលបញ្ចូលសំលេងដោយ Diego Luna នឹងត្រូវឆ្លងកាត់ ឧបសគ្គ ៣ ភពផ្សេង គ្នាដើម្បី បានជួបជាមួយនិង Maria (Zoe Saldana) ហើយចំណែក Channing Tatum យើងវិញក៏មិន អន់ដែរ បញ្ចូលសំលេងអោយ Joaquin សត្រូវស្នេហារបស់ Manalo ។ ទស្សនាវីដេអូ Trailer ខាង ក្រោមនេះ ៕

-Maria (Zoe Saldano)


-Manolo (Diego Luna)

-Joaquin (Channing Tatum)

ប្រែសម្រួល ៖ លីលី
ប្រភព ៖​ perezhilton 


Tags: star movie actor actress book of life