CamNews

តារា 

ចំណាយមិនចេះលានដុល្លារក្នុងថ្ងៃមង្គលការ តែទីបំផុតនាង Pinky និងស្វាមីមហាសេដ្ឋី នៅតែលែងលះ

ថៃ ៖ មហាសេដ្ឋីនៅក្នុងស្រុកថៃម្នាក់គឺ លោក Petch Itti Chawalittamrong ដែលមហាជនស្គាល់លោកថា ជាស្វាមីបណ្តូលចិត្តរបស់រាជនីសម្រស់គឺ នាង Pinky Savika ។ 

ប្រភពផ្លូវការរបស់ប្រទេសថៃបានធ្វើការទម្លាយតម្លៃរៀបចំមង្គលការរបស់ ប្តីប្រពន្ធមួយគូនេះ ដែលបានប្រារព្ធឡើងកាលពីឆ្នាំ ២០១៤ គឺអស់ជាង ៩ លានដុល្លារឯណោះ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមិននឹកស្មានដល់នោះគឺ តារាស្រីវ័យ ៣១ ឆ្នាំរូបនេះ និងស្វាមី បែរជាសម្រេចចិត្តលែងលះគ្នា ក្រោយរួមរស់ក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នាអស់រយៈពេលជាង ៣ ឆ្នាំ ។ 


គួរបញ្ជាក់ឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ បានលែងលះគ្នាកាលពីពេលថ្មីៗនេះ ហើយតួស្រីក្នុងរឿង "រាជនីសម្លេង" ក៏បានរើសឥវ៉ាន់ចេញពីផ្ទះស្វាមីមួយរយៈពេលហើយ ។ ទទ្ទឹមនឹងនេះផងដែរ រឿងលែងលះនេះត្រូវបានបង្កជាចម្ងល់ក្រោយពីតារាស្រីវ័យ ៣១ ឆ្នាំរូបនេះ មិនបានបំពាក់ចិញ្ចៀនរៀបការនៅក្នុងដៃដូចសព្វដង ។ ហើយអ្វីដែលកាន់តែច្បាស់នោះគឺ ប្រភពជិតដិតរបស់នាង Pinky Savika ក៏បានបង្ហើបប្រាប់អ្នកកាសែតថា នាង Pinky និង Petch ពិតជាបានលែងលះគ្នារួចរាល់ពិតមែន ។ 


ឥលូវនេះយើងក្រលេកទៅមើលវីដេអូ ដែលចំណាយមិនចេះតិច ក្នុងថ្ងៃមង្គលការរបស់អតីតប្តីប្រពន្ធមួយគូនេះ កាលពីជាង ៣ ឆ្នាំមុន វិញម្តង ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ gossipstar


Tags: Pinky Savika Petch Itti Chawalittamrong