CamNews

ប្លែកៗ 

អស់ទាស់ ពិ​សា​កា​ហ្វេ​អស់​​៦០​ដុល្លារ ផ្តល់សេវា ផ្លូវភេទ ឥតគិតថ្លៃ

(ស្វីស)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលថ្មីៗនេះ មានហាងកាហ្វេមួយ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសបានប្រកាសថា អ្នក​ចូល​ចិត្ត​ទទួល​ទាន​កាហ្វេ ដែល​ហ៊ាន​ចំណាយ​ប្រាក់​អស់ ៦០​ដុល្លារ ក្នុង១ពែង អាចទទួលបានសេវាកម្ម​សិច​ដោយឥតគិតថ្លៃ ជា​មួយ​នារី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ព្រឹក​ព្រលឹម ដែល​គេ​អាច​សាក​ល្បង​ជា​មួយ​នឹង​រស​ជាតិ​កាហ្វេអ៊ីន។

ហាងកាហ្វេ ដែលប្រកាសសេវាកម្ម​នេះ គឺ​យកគំរូស្រដៀងនឹងហាងកាហ្វេមួយ នៅទឹកដីថៃផងដែរ បន្ទាប់ពីមានការផ្តល់សេវាសិច ដល់​អតិ​ថិ​ជន​ដូច​គ្នា​ជា​មួយ​នឹង​ការ​ទទួល​ទាន​ភេសជ្ជៈ ព្រោះការរកស៊ីផ្លូវ ក្នុងប្រទេសនេះស្របច្បាប់ ដោយអតិថិ​ជន​អាច​កុំម្ម៉ង់​កាហ្វេ រួច​​ជ្រើស​រើស​នារី​រក​ស៊ី​ផ្លូវ​ភេទ​ណា​ម្នាក់​បាន​តាម​រយៈ​អន​ឡាញ គឺ​តម្លៃ ៦០​ដុល្លារ ផ្តល់​សេវា​សិច​ជូន​មិន​គិត​ថ្លៃ។

ម្ចាស់ហាងកាហ្វេ ដែលត្រូវបានគេហៅថា ជា​ហាងកាហ្វេសិច ឈ្មោះ Bradley Chavet និយាយថា គាត់​ជឿ​ថា សេវា​​នេះ មាន​អតិថិ​ជន​បុរសៗ​ពេញ​ចិត្ត​ច្រើន ហើយ​អ្នក​ដែល​រក​សេវា​បែប​នេះ គឺរយៈពេលផ្តល់ឲ្យមិនច្រើន ជាង​១០​នាទី​ឡើយ​៕


ផ្តល់សិទ្ធដោយ​៖ ខ្មែរថកឃីង


Tags: Unbelievable news