CamNews

ព័ត៌មានជាតិ 

ទំនងស្រវឹងជ្រុល នគរបាលស័ក្តិ៥ម្នាក់ បើករថយន្ត Land Cruiser បុករនាំងថ្ម ចែកទ្រូងផ្លូវ បាក់អស់៨ផ្ទាំង

(ភ្នំពេញ)៖ បុរសម្នាក់ទំនងជាស្រវឹងស្រាជ្រុល ដែលសង្ស័យថា មានតួនាទី ជាមន្ត្រីនគរបាលពាក់ស័ក្តិ៥ទៀតនោះ បានបើករថយន្តម៉ាក Toyota Land Cruiser ពណ៌ស្លែ បុករនាំងថ្មបែងចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់៨ផ្ទាំង នៅ ម៉ោង១០៖០០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ នៅតាមផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡា ខណ្ឌទួលគោក។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្រោយបុករួចបុរសស្រវឹងស្រា ដែលសង្ស័យជានគរបាល (ក្នុងរថយន្តមានឯកសណ្ឋាន និងស័ក្តិ៥) បានទុករថយន្តចោល រត់គេចខ្លួនបាត់ដោយសុវត្ថិភាព៕

 

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news