CamNews

តារា 

Taeyang ថា គាត់មិនខ្វល់ទេ ទោះជា CL ដោះខោអាវនៅចំពោះមុខលោកក៏ដោយ

កូរ៉េ ៖ តារាកូរ៉េ លោក Taeyang នាង CL និង Oh Hyuk បានធ្វើដំណើរកំសាន្តទៅកាន់វីឡាដ៏ស្រស់ស្អាតមួយនៅឯ Gangneung ។ 

នៅក្នុងនោះផងដែរ Taeyang ហាក់មានអារម្មណ៍សប្បាយរីករាយខុសធម្មតា ហើយតារាកូរ៉េរូបនេះ ចម្រៀងលេងឥតឈប់តែម្តង ។ 

វីឡាដែលតារាល្បី ៣ ដួងនេះទៅកំសាន្ត មានអាគារបីជាន់ ហើយមើលទៅស្រស់ស្អាតនិងមានផាសុខភាពខ្លាំងណាស់ ។ 

ទទ្ទឹមនឹងនេះផងដែរ នាង CL ត្រូវបានគេកត់សម្គាល់អ្វីមួយដែលមិនធម្មតាអំពីកន្លែងនោះ ។ នាងបានចូលទៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយមើលទៅដូចជាស្រលាញ់បន្ទប់ទទួលភ្ញៀវមួយនោះខ្លាំងណាស់ ។ 

អ្វីដែលជាចំណុចពិសេសនៅក្នុងអត្ថបទនេះគឺ នៅពេលដែល CL បានរំឬកអំពីកន្លែងសម្រាប់ដាក់ទឹកក្តៅសម្រាប់ងូតទឹក ភ្លាមៗនោះ Taeyang លោកនឹងមិនយកភ្នែកមើល បើទោះបីជា នាង CL ស្រាតខោអាវចំពោះមុខលោកក៏ដោយ ។ 

Taeyang បន្ថែមទៀតថា សម្រាប់លោកបានចាត់ទុកនាង CL គ្រាន់តែជាប្អូនម្នាក់ ឬអាចនិយាយបានថា មិនដែលទុកនាងជាមនុស្សស្រីតែម្តង ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: CL Kpop Seoul South Korea Taeyang BigBang