CamNews

ភាពយន្ត 

រឿង Avengers វគ្គថ្មីទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា

កំសាន្ត ៖ នៅពេលដែលរឿង Avengers វគ្គថ្មីនេះមានឈ្មោះថា Avengers: Infinity War កំពុងមានចាក់បញ្ចាំងជុំវិញពិភពលោក ការគាំទ្រក៏មានសន្ទុះខ្លាំងផងដែរមិនថានៅប្រទេសដទៃឬនៅក្នុងប្រទេសកម្ពុជានេះទេ។ យើងសង្កេតឃើញថានៅគ្រប់រោងភាពយន្តទាំងអស់នៅក្នុងប្រទេសកម្ពុជាយើងមានការកកស្ទះពោរពេញទៅដោយមនុស្សជាច្រើនដែលបានទៅទស្សនារឿង Avenges: Infinity War នេះ។


មានហ្វេនអ្នកគាំទ្រវិស័យភាពយន្តបាននិយាយថាប្រសិនជាមិនកក់ឬទិញសំបុត្រទុកមុនទេអាចនឹងមិនបានទស្សនាក៏ថាបាន ដូច្នេះពួកគាត់ត្រូវកក់មុនយ៉ាងហោចណាស់១ថ្ងៃមុនដែរ។ មិនត្រឹមតែប៉ុណ្ណោះរឿង Avengers: Infinity War ក៏បានទទួលបានជោគជ័យយ៉ាងខ្លាំងផងដែរដោយបានជាប់ជាសាច់រឿងដែលរកចំណូលបានច្រើនជាងគេនៅក្នុងថ្ងៃចាក់បញ្ចាំងដំបូងនៅក្នុងប្រទេសកម្ពុជា។


ងាកមកចាប់អារម្មណ៍ពីសាច់រឿងវិញក្នុងវគ្គនេះក្រុម   Avengers ត្រូវប្រយុទ្ធជាមួយនឹងមេធំដែលមានឈ្មោះថា Thanos ។ ក្រុម Avengers ទាំងអស់ត្រូវមកជុំគ្នាដើម្បីការពារពិភពលោកនេះពី Thanos ដែលមានបំណងចង់បោសសំអាតមនុស្សពាក់កណ្តាលពិភពលោក។ បើចង់ដឹងថាការប្រយុទ្ធមួយនេះក្រុម Avengers ត្រូវឆ្លងកាត់អ្វីខ្លះ? កុំភ្លេចទៅទស្សនាទាំងអស់គ្នានៅគ្រប់រោងភាពយន្ត ។


ចុចទីនេះដើម្បីទស្សនា​ trailer




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article Avengers