ថៃ ៖ កាលពីទើបតែបែកពីមិត្តស្រីចាស់ដែលស្រលាញ់គ្នាជាង ១០ ឆ្នាំ លោក Mario Maurer គិតថា មិនចង់បញ្ចេញមុខមិត្តស្រីក្រោយនេះឲ្យមហាជនបានឃើញនោះទេ ព្រោះមិនចង់ឲ្យមានព៏ត៌មាន ឬ រឿងអាស្រូវណាមួយលេចឡើង នាំឲ្យប៉ះពាល់ដល់អារម្មណ៍នាង JunJera Junpitakchai ដែលជាមិត្តស្រីថ្មី ហើយក៏ជាសង្សារក្នុងពេលបច្ចុប្បន្នដែរ ។
ហើយនៅទីបំផុតរឿងដែលគួរឲ្យខ្លាចក៏បានមកដល់ នាង JunJera Junpitakchai ក៏ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃថា រូបនាងមិនស្អាតហើយក៏មិនសាកសមជាមួយនិង លោក Mario ដែលជាបុរសសង្ហាហើយល្បីឈ្មោះទៀត ។ ដោយសារតែទទួលបាននូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់ Fans ដែលមិនពេញចិត្តឲ្យតារាទាំងពីរដួងនេះស្រលាញ់គ្នា ស្រាប់តែនាង JunJera Junpitakchai ក៏សម្រេចចិត្តសូមមិត្តប្រុសទៅកែសម្ជស្ស ប៉ុន្តែ Mario មិនព្រម ព្រោះគិតថានាងនៅក្មេង ម្យ៉ាងវិញទៀតលោកក៏ពេញចិត្តនៅពេលដែលមានសម្រស់បែបនេះ ។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ប្រទេសថៃ បានឲ្យដឹងថា ការពិតទៅនាង JunJera Junpitakchai មិនមែនអាយុតិចឯណា គឺនាង កើតនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ១៩៩១ សរុបទៅមានអាយុ ២៦ឆ្នាំហើយ នៅក្នុងឆ្នាំថ្មីនេះ ពោលគឺមនុស្សធំពេញក្រមុំហើយ មិនមែនក្មេងទៀតទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook