CamNews

តារា 

លោក Step កញ្ញា សុគន្ធកញ្ញា និងសុវណ្ណរាជ ច្រៀងរាំ ៣បទជាប់គ្នា នៅកណ្តាលផ្លូវនៅប្រទេសកូរ៉េ (វីដេអូ)

ព័ត៌មានកំសាន្ត ៖ តារាចម្រៀង ៣ ដួងដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៧ នៅក្នុងផលិតកម្មហង្សមាស គឺ លោក Step កញ្ញា ឱក សុគន្ធកញ្ញា និងម្ចាស់បទ "សូមទោសដែលទុកអូនចោល" គឺ លោក ឆន សុវណ្ណរាជ បានពួតដៃគ្នាច្រៀង ៣ បទ លាយចូលគ្នា នៅកណ្តាលផ្លូវនៅក្នុងប្រទេសកូរ៉េតែម្តង ។​

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុង ៣ បទនោះគឺមានដូចជាបទ របស់ លោក ឆន សុវណ្ណរាជ គឺបទ "មីង" រីឯ កញ្ញា ឱក សុគន្ធកញ្ញា ច្រៀងបទ "រាំអ៊ីចេះ" រីឯកំលោះសង្ហា លោក Step វិញគឺបទ "សុំប៉ះ" ដែលជាបទនិយមសម្រាប់មិត្តយុវវ័យផងដែរ ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕







ដោយ ៖ គន្ធា


ប្រភព ៖ Step 


Tags: Chhorn sovannareach Sokun kanha Step