CamNews

តារា 

ករុណា ពេជ្រ ស្ទើរស្រក់ទឹកភ្នែក ខណៈមានអ្នកគាំទ្រ នៅទស្សនាទាំងភ្លៀង

ភ្នំពេញ៖ តារាចម្រៀងប្រុស ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ក្នុងកម្មវិធីការប្រគំតន្ត្រីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុកព្រះខែស្ទើរស្រក់ នៅមុខទស្សនិកជន ដែលជាអ្នកគាំទ្រ ព្រោះតែ តារាសម្រៀងរូបនេះ ឃើញអ្នកគំាទ្រខំប្រឹងទស្សនាការសម្តែង និងច្រៀងរបស់លោក ទាំងមានភ្លៀងធ្លាក់។

វត្តមានរបស់ ករុណា ពេជ្រ  បានធ្វើអោយទស្សនិកជនហ៊ោរកញ្រ្ជៀវ ជាមួយបទចម្រៀងរបស់លោក ពិសេសលោកក៏បានយក ក្បាច់រាំរបស់លោក មកអួតគេដែរ ដើម្បីកុំអោយចាញ់តារាចម្រៀងផ្សេងៗ ដោយក្រុមរបស់លោក មាន អ្នករាំតែពីរនាក់ប៉ុណ្ណោះ ។

ជារឿងដ៏រំភើបសម្រាប់លោក ករុណា ពេជ្រ ព្រោះគ្រាន់តែដល់វេណលោក មេឃក៏ចាប់ផ្ដើមរលឹមតិចៗ មិនដាច់គ្រាប់ទាល់តែសោះ តែលោកនៅតែចេញច្រៀង ដោយមិនខ្លាចមេក្រូឆក់ឡើយ មើលទៅលោកហាក់រំភើបរកនិយាយមិនត្រូវសម្រាប់អ្នកគាំទ្រ រូបលោក ដែលតស៊ូប្ដូរផ្ដាច់យ៉ាងនេះ  ។

រីឯទស្សនិកជនវិញ ក៏តស៊ូមើលលោកទាំងភ្លៀងដែរ ព្រោះខំមកពីខេត្ត ឆ្ងាយរឿង អីទៅផ្ទះវិញងាយៗ រីឯស្ថានីយ៍ទូរទស្សន៍បាយ័ន មិនព្រមផ្អាកការផ្សាយឡើយ ទោះជារលឹមស្រិចៗក៏ដោយ។  តោះទស្សនារូបភាព ករុណា ពេជ្រ ច្រៀងក្រោមភ្លៀងរលឹម៖



 ផ្ដល់សិទ្ធិដោយ ៖ looking today


Tags: social News Cambodia PPKakruna Pich