CamNews

តារា 

តារា​ល្បីៗ៥ ដួង រិះ​គន់​លើ​អត្ត​ចរឹត គ្រូ​ពេទ្យ​ស្រុក​ខ្មែរ

(ភ្នំពេញ)៖ សង្គ្រាមពាក្យសម្ដីរវាង លោក​ គួច ម៉េងលី និងគណៈគ្រូពេទ្យកម្ពុជា មិនទាន់បានមានដំណោះស្រាយ ដ៏សមស្របនៅឡើយ ព្រោះលោក​មិនព្រមសុំទោស ព្រោះលោកនិយាយជាសាកល លោកជាមហាជនទូទៅ មានសិទ្ធគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ។ យ៉ាងណាមិញ ​អ្នកសិល្បៈមួយចំនួន ក៏មានមតិដូចគ្នា ទៅលើសីលធម៌របស់គ្រូពេទ្យក្នុងប្រទេសកម្ពុជាដែរ ​ក្នុងនោះគេសង្គេតឃើញ មានតារាសិល្បៈល្បីៗខ្លាំង ​រួមមាន នាង ពេជ្រ សោភា , ពេជ្រ សិរីរ័ត្ន លោក កែវ បូរ៉ា និង លី អ៊ីវ៉ាធីណា ដែលពួកគេក៏ធ្លាប់រិះគន់ ទៅលើអត្តចរឹតគ្រូពេទ្យស្រុកខ្មែរផងដែរ។

តារាចម្រៀងស្រីដ៏ល្បីល្បាញ នាង ពេជ្រ សោភា ​មិនធ្លាប់ប្រើពាក្យសម្ដីធ្ងន់ធ្ងរទេ ប៉ុន្តែកាលដើមឆ្នាំ២០១៤ នាងធ្លាប់សំណូមពរឲ្យ​គ្រូពេទ្យ ចេះស្រឡាញ់អ្នកជំងឺ និយាយសម្ដីល្អៗ​ទៅកាន់អ្នកជំងឺ ហើយនាងក៏មានគំរោង សាងសង់មន្ទឺរពេទ្យមួយ បើសិននាងមានលុយច្រើននៅថ្ងៃអនាគត ។

តារាចម្រៀងកូនកាត់ចិន កញ្ញា លី អ៊ីវ៉ាធីណា ​​ធ្លាប់បានប្រើប្រាស់បណ្ដាញសង្គម ​Facebook ដើម្បីរិះគន់គ្រូពេទ្យ ដោយនិយាយថា គ្រូពេទ្យស្រុកខ្មែរសម្ដីមិនល្អ មិនយកចិត្តទុកដាក់ ព្យាបាលអ្នកជំងឺជាដើម តែតារាស្រីរូបនេះ កន្លងមកក៏ធ្លាប់លេចធ្លោរឿងសប្បុរសធម៌ផងដែរ ​ពោលតែងតែជួយចាស់ៗតាមផ្លូវ បន្ទាប់ពីនាង​ចេញច្រៀងនៅក្លឹបពេលយប់ ។

​នាង ពេជ្រ សិរីរ័ត្ន ពិធីការិនីដ៏ល្បីល្បាញ តែងតែប្រើប្រាស់បណ្ដាញសង្គមរបស់នាង វាយប្រហាទៅលើគ្រូពេទ្យខ្មែរ ជារឿយៗថា មិនយកចិត្តទុកដាក់មើលអ្នកជំងឺ សម្ដីអាក្រក់ ពិសេសនាងតែតែងចែករំលែកព័ត៌មាននានា ដែលនិយាយពីកំហុសគ្រូពេទ្យ ​ហើយនាងមិនសូវចិត្តអត្តចរឹត គ្រូពេពេទ្យស្រុកខ្មែរប៉ុន្មានឡើយ។

លោក កែវ បូរ៉ា អតីតហ្វ្រេសស៊ីប៊យ ដែលបានឃ្លាតឆ្ងាយពីសិល្បៈ​ទៅហើយ តែលោកបាននិយាយថា បើថ្ងៃមុនកុំតែលោកឈឺ កុំអីលោកបបួលគ្រូពេទ្យ វៃគ្នាមួយស្មើ​ ដែលធម្មតាលោកមិនមែន ជាមនុស្សនិយាយច្រើនឡើយ តែលោកនិយាយមិនញញើតឡើយ ។

​លោក សាយ សៀរ៉ា វិញ ល្បីល្បាញខ្លាំងជាងគេ ព្រោះលោកត្រូវបានសារព័ត៌មាន ចុះផ្សាយព្រោងព្រាតរឿងលោករិះគន់​គ្រូពេទ្យខ្មែរ  ខណៈដែលក្រុមគ្រូពេទ្យ ក៏តបវិញយ៉ាងចាស់ដៃ ព្រោះ ពេលក្រុមគ្រួសារលោក មកសម្រាកនៅផ្នែកក្រីក្រ​ មិនបានបង់ប្រាក់ទេ តែ​គ្រូពេទ្យយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើក្រុមគ្រួសារលោក សូម្បីតែការងារបន្តិចបន្តួច ក៏គ្រូពេទ្យធំធ្វើ​ខ្លួនឯងដែរ តែលោកនៅតែរិះគន់ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Pich sophea Star news local news