សហរដ្ឋអាមេរិក និងរដ្ឋាភិបាលសហភាពអឺរ៉ុបដ៏ច្រើន បានទាមទារឱ្យមានការដោះលែង អ្នកនយោបាយប្រឆាំង លោក Alexei Navalny ពីការឃុំឃាំងរបស់រុស្ស៊ី ។ លោក Navalny ត្រូវបាននគរបានឃុំខ្លួន ក្រោយពីជើងហោះហើររបស់លោកពីប្រទេសអាឡឺម៉ង់ បានចុះចត ក្នុងក្រុង មូស្គូកាលពីថ្ងៃអាទិត្យ ។
សកម្មជនរូបនេះ បានវិលត្រឡប់មកប្រទេសនេះ រយៈពេល ៥ ខែ ក្រោយពីលោកស្ទើរតែត្រូវបានសម្លាប់ផ្ដាច់បង់ជីវិត ដោសារធាតុគីមីបំផ្លាញប្រព័ន្ធប្រសាទ(nerve-agent) បន្ទាប់ពីលោក រិះគន់អាជ្ញាធររុស្ស៊ី ។ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Vladimir Putin បានបដិសេធចំពោះបទចោទបំពុលលោក Navalny ។
ប្រតិកម្មចំពោះការចាប់ខ្លួនសកម្មជននយោបាយរូបនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អំពាវនាវឱ្យមានការដោះលែងលោក Navalny ដែលជាអ្នករិះគន់ប្រឆាំងនឹងលោកប្រធានាធិបតី ។
រដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា អាជ្ញាធររុស្ស៊ី បានព្យាយាម បំបិតមាត់អ្នករិះគន់ចំពោះខ្លួន ។ រដ្ឋមន្រ្ដីរូបនេះ បានអំពាវនាវឱ្យមានការដោះលែងលោក Navalny ភ្លាមៗ និងគ្មានលក្ខខណ្ឌ ។ លោក Pompeo បាននិយាយថា ៖ “ អ្នកដឹកនាំនយោបាយប្រកបដោយទំនុកចិត្ដ មិនត្រូវភ័យខ្លាចចំពោះសម្លេងប្រឆាំងនោះទេ និងរឹតតែមិនត្រូវប្រព្រឹត្ដអំពើហិង្សា ឬឃុំខ្លួនអ្នកប្រឆាំងនយោបាយដោយខុសច្បាប់នោះទៅទៀត” ។
ទីប្រឹក្សាសន្ដិសុខជាតិរបស់លោកប្រធានាធិបតីទើបជាប់ឆ្នោត Joe Biden ក៏មានទស្សនៈស្រដៀងគ្នានេះដែរ ។ លោក Jake Sullivan បាននិយាយថា ៖” ការវាយប្រហាររបស់វិមានក្រឹមឡាំង ចំពោះលោក Navalny មិនគ្រាន់តែជាការរំលោភសិទ្ធិមនុស្សប៉ុណ្ណោះនោះទេ ថែមទាំងជាការប្រមាថដល់ពលរដ្ឋរុស្ស៊ី ដែលចង់បញ្ចេញទស្សនៈរបស់ខ្លួន ឱ្យគេបានលឺទៀតផង”៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC
តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោស ឧក្រិដ្ឋជន Dominic Ongwen អតីតមេបញ្ជាការកងទ័ពនៃក្រុមឧទ្ទាមអាហ្រ្វិក......
ប៉ូលីស ក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រើកាណុងបាញ់ទឹក បាញ់បំបែកក្រុមបាតុករ ដែលបានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវ បើទោះជាមានការដាក់បម្រាមមិន........
ប្រធានាធិបតីមីយ៉ាន់ម៉ា អ្នកស្រី អ៊ូង សានស៊ូជី ត្រូវបានមេធាវីរបស់អ្នកស្រីឃើញជាលើកដំបូង តាំងពីអ្នកស្រីត្រូវបានឃុំខ្លួន......