ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះ
ថា នៅប្រទេសឥណ្ឌាឯណ្ណោះវិញ មានព្រហ្មណ៍បរិស័ទ្ធជាច្រើននាក់ ដែលជាអ្នកកាន់សាស
នា ព្រាហ្មណ៍ បាននាំគ្នាស្រាតសម្រៀកបំពាក់ចេញ ហើយចុះទៅទៅក្នុងទឹកទន្លេ ដើម្បីបួង
សួងសុំសេចក្ដីសុខពីព្រះ។
លោក Maha Kubh Mela មានវ័យ ៥៥ឆ្នាំ ដែលជាអ្នករៀបចំកម្មវិធីនេះឡើង បាននិយាយ
ថា ក្នុងថ្ងៃទី ១៤ម្សិលមិញនេះ គឺមានមនុស្សចំនួន ៣លាននាក់ហើយ ដែលបានអាក្រាត
កាយចុះងូតទឹកក្នុងទន្លេ។ លោកបានបានបន្ដថា ក្នុងថ្ងៃទី ១៥ នេះ លោកសង្ឃឹមយ៉ាងមុត
មាំថា នឹងមានព្រហ្មណ៍បរិស័ទ្ធ ឡើងដល់ ១១លាននាក់ ដែលមកជួបជុំគ្នា ក្នុងទន្លេ Ganges
ខេត្ដ Sangam នេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏កម្មវិធីបុណ្យនេះ ត្រូវបានគេចាត់ទុកថា ជាកម្មវិធី ដែលមាន
ការជូបជុំមនុស្សដ៏ច្រើនបំផុតក្នុងលោក ដែលមិនធ្លាប់មានពីមុនដែរ៕
ដោយ៖ នារី
ប្រភព៖ newsday