CamNews

តារា 

2NE1 ចេញសម្ដែង World Tour ជាលើកដំបូង!

គេទើបនឹងបានប្រកាសកាលពីពេលថ្មីៗនេះថា 2NE1 ដែលជាក្រុមតារាចម្រៀងប្រជាបិ្រយក្នុងស្រុក
ក៏ដួចជាក្រៅស្រុកផងនោះនឹងធ្វើការចេញសម្ដែងបែប World Tour។

ការចេញសម្ដែង World Tour ក្រោមចំណងជើងថា New Evolution នឹងចាប់ផ្ដើមធ្វើឡើងនៅទីក្រុង
Seoul ក្នុងទីលាន Olympic Gymnastics Arena នាថ្ងៃទី ២៨ និង ២៩ ហើយបន្តទៅកាន់ ១០ ទីក្រុង
ក្នុង ៧ ប្រទេសធំៗនៅទ្វីបអាស៊ី អ៊ឺរ៉ុប និងអាមេរិក។ តាមការសង្កេតពីការលូតលាស់នៃប្រជាបិ្រយ
ភាពរបស់ Kpop គេសង្កេតឃើញថាក្រុមតារាចម្រៀងបុរសសុទ្ធសឹងតែទទួលបានការចេញសម្ដែង
លក្ខណៈ World Tour ហើយចំពោះតារាដែលជានារីគឹមិនទាន់មាននោះទេ។ ដូចនេះចំពោះការចេញ
សម្ដែងរបស់ 2NE1 នេះគេអាចនិយាយបានថាជាការចេញសម្ដែងលក្ខណ World Tour ទី ១ ហើយ
ចំពោះតារាស្រី។

ចំពោះក្រុម 2NE1 តាំងពីចេញប្រលូកក្នុងសិល្បះមកក្នុងឆ្នាំ ២០០៩ ពួកគេត្រូវបានទទួលការស្វាគ
មន៍ក៏ដូចជាគាំទ្រយ៉ាងសម្បើមពីសំណាក់អ្នកគាទ្រក្នុងស្រុកក៏ដូចជាក្រៅស្រុកដោយក្នុងនោះគេ
សង្កេតឃើញថាការចេញសម្ដែង Concert លើកទី ១ របស់គេបានទទួលអ្នកចូលទស្សនាដល់ទៅ
៧០០០០ នាក់ជាង។ សម្រាប់អ្នកនាំពាក្យរបស់ YG Entertainment បានប្រាប់អោយដឹងថាការចេញ
សម្ដែងជាលក្ខណៈ World Tour លើកនេះអាចនឹងលើកប្រជាប្រិយភាពរបស់ 2NE1 បានមួយកម្រិត
ទៀតដោយក្រុមការងារ YG នឹងធ្វើវាអោយមានលក្ខណៈប្លែកជាមុន។

ដោយ៖ នីតា
ប្រភពពី៖ Allkpop 

 


Tags: 2NE1 kpop