CamNews

តារា 

តា​រា​ម៉ូ​ដែល នាង Brittany Perille Yobe រង​ការ​ព្រមាន​ពី Instagram ព្រោះ​តែ​បង្ហោះ​រូបសិច​ស៊ី​ជ្រុល

(អាមេរិក)៖ នាង Brittany Perille Yobe គឺជាតារាម៉ូដែលវ័យ២៧ឆ្នាំម្នាក់ ដែលមានរាងកាយសមសួន ហើយនាងតែងតែ​ចូល​ចិត្ត​បង្ហោះ​រូប​ភាព​ដ៏​សិច​ស៊ី​របស់​ខ្លួន​នៅ​លើ Instagram ទោះបីជាពេលខ្លួន កំពុងមានគភ៌​ក៏​ដោយ​។

កាលពី២ឆ្នាំមុន រូបភាពរបស់ Brittany Perille Yobe នៅលើ Instagram ទទួលបានអ្នកចូលទស្សនា ដល់ទៅជិតមួយលាន​​នាក់ គឺ​ប្រមាណ ៩២២,០០០​នាក់​ឯ​ណោះ សឹង​តែ​មិន​គួរ​ឲ្យ​ជឿ​។ ទោះបីជាបែបនេះក្តី ក៏រឿងមួយសម្រាប់តារាម៉ូដែលរូបនេះ គួរ​ចៀស​វាង គឺ​ការ​និយម​បង្ហោះ​ភាព​សិច​ស៊ី​ជ្រុល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គណនី​របស់​នាង​ទទួល​ការ​ព្រមាន​ពី Instagram ដោយគណនីនោះ ត្រូវបិទ ពេលដែលនាងបង្ហោះរូបភាពខ្លួនឯង ពពោះកូនក្នុងផ្ទៃ តាមលក្ខណៈរូបរាងដ៏ សិចស៊ីដដែល។

សារមួយចេញពី Instagram បានព្រមានថា «ការបង្ហោះរូបភាព​របស់ Brittany Perille Yobe មិនអាចទទួលយកបាន ព្រោះ​តែ​វា​មើល​ទៅ​សិច​ស៊ី​ពេក និង​អាក្រក់​​មើល​ណាស់​»​។ ស្រាប់តែគណនី Instagram របស់នាង បើកលែងចេញតែម្តង។ រូប​ភាព​វីដេអូ​ថ្មី​មួយ ដែល​តារា​​ម៉ូ​ដែល​រូប​នេះ​បង្ហោះ​គឺ​ជា​ការ​បង្ហាញ​រាង​កាយ ដែលកំពុងមានគភ៌៦ខែទៅហើយ តែមានលក្ខណៈសិចស៊ីជ្រុល ទើប Brittany រងការព្រមានពី Instagram បិទលែងឲ្យនាងបង្ហោះបន្តទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Brittany Perille Yobe