ចិន៖ តួឯកស្រី Fan Bingbing បាននិយាយចចាមអារ៉ាមចោទប្រកាន់ថា កញ្ញា Zhang Ziyi
បានដេកជាមួយ លោកBo Xilai ដើម្បីប្រាក់។ ការបរិហារនេះ ធ្វើឡើងដោយ អ្នកនិពន្ធរឿង
ល្ខោនចិនម្នាក់ លោកBi Chengong ដែលបានចេញផ្សាយតាមគេហទំព័ររបស់គាត់ ប៉ុន្តែការ
ចេញផ្សាយនេះ មិនបានធ្វើឡើងដោយផ្ទាល់របស់តួឯកស្រីFan Bingbing ទេ។
អ្នកនិពន្ធរូបនោះ បានបន្តថា ការចេញផ្សាយនោះ គាត់បានដឹងថា គឺមានការឃុបឃិតគ្នា
ពីកញ្ញាFan Bingbing កាលពីខែឧសភា និង ក្រុមរបស់កញ្ញាFan Bingbingបានរៀបចំវិធីក្នុង
ការចេញផ្សាយពាក្យចចាមអារ៉ាមនេះ រយៈពេល១ខែ មុនការចេញសំដែងភាពយន្តថ្មីរបស់
កញ្ញាZhang Ziyi។
យោងតាមរបាយការណ៍មួយរបស់ចិនបានឲ្យដឹងថា កញ្ញាBingbingគឺជាតារាដ៏ល្បីខាងបង្ខូច
គេ ដើម្បីប្រកួតប្រជែង និងចង់ឲ្យមានឈ្មោះល្បីជាងកញ្ញាZhang Ziyi។ ក្រុមតារារបស់កញ្ញា
Bingbing បដិសេធមិនធ្វើការអធិប្បាយ និងអ្នកគ្រប់គ្រង របស់កញ្ញាZhang Ziyi ក៏បដិសេធ
មិនព្រមឲ្យគេសំភាសន៍ដែរ។ ចំណែកកញ្ញាZiyi វិញបានធ្វើការបដិសេធថា នាងមិនបានដេក
ជាមួយ មន្ត្រីរដ្ឋាភិបាលលោកXilai ទេ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ដទៃទៀតដែរ។
ដោយ៖ វណ្ណៈ
ប្រភព៖ maydaily