CamNews

តារា 

ល្បីថានាង Bell Ranee និងលោក Weir បែកគ្នា ដល់ពេលមើលរូបថតទាំងនេះបានដឹងការពិត

ថៃ ៖ កាលពីពេលថ្មីៗនេះ បានលេចលឺដំណឹងថា នាង Bell Ranee និងលោក Weir sukollawat បានចែកផ្លូវគ្នា ដោយសារតែមិនបានឃើញមិត្តប្រុសរបស់ខ្លួន មិនបានទៅមើលថែ នាង Bell Ranee ខណៈពេលដែលខ្លួនគេងឈឺនៅមន្ទីរពេទ្យ ហើយរឿងនេះពិតជាធ្វើឲ្យគាំទ្រមួយចំនួនមានការសោកស្តាយយ៉ាងខ្លាំង ។ 

ប៉ុន្តែកាលពីពេលថ្មីៗនេះ Fans ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញភាពផ្អែមល្អែម តួស្រីក្នុងរឿង "ឧត្តមភរិយា" ជាមួយនិងសង្សារផ្អែមល្អែមជាមួយគ្នា ។ នេះយោងតាមរូបថតដែលស្រលាញ់គាំទ្ររបស់តារាថៃមួយគូនេះ ។ ជាងនេះទៅទៀត Bella និង weir ពេលនេះហាក់ណាត់ជួបគ្នាញឹកញយជាមុនទៅទៀត គ្រាន់តែមិនបានបង្ហោះសកម្មភាព ឬ រូបថតណាមួយ នៅពេលដែលជួបគ្នាប៉ុណ្ណោះ នេះអាចបញ្ជាក់បានហើយថា តារាថៃមួយគូនេះ កាន់តែស្រលាញ់គ្នា ។ 



ប្រភពផ្លូវការមួយរបស់ថៃបានបន្តទៀតថា ស្នេហារបស់តារាថៃទាំង ២ ដួងនេះ គឺនៅតែរឹងមាំដដែល ប៉ុន្តែសម្រាប់អ្នកគាំទ្រឲ្យនាង Bella ranee ជាមួយនិង លោក James Jirayu ហាក់ខកបំណងយ៉ាងខ្លាំង ព្រោះតែនាង Bella មិនបានបែកគ្នាជាមួយនិងសង្សារនោះទេ ផ្ទុយទៅវិញមានតែស្អិតរមួនជាមួយគ្នា កាន់តែច្រើនឡើងៗ ៕


ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ daradaily


Tags: weir sukollawat Bella ranee