កូរ៉េ៖ ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះថា តារាសម្តែងរូបស្រស់ វ័យ៣៧ឆ្នាំ Ha Ji-won បានបដិសេដ បន្ទាប់បែកធ្លាយដំណឹងថា នាងនិងតារាតៃវ៉ាន់ Chen Bolin លួចមានទំនាក់ទំនងស្នេហា ជាមួយគ្នា។
ប្រភពដដែល បានឲ្យដឹងថា ក្រោយតារាសម្តែងទាំងពីរ បានបង្ហោះរូបប្រហាក់ប្រហែលគ្នា ក្នុងបណ្តាញទំនាក់ទំនងរបស់ខ្លួន ពួកគេត្រូវ គេសង្ស័យថា កំពុងមានទំនាក់ទំនង លើសពីមិត្តរួមអាជីព ។ មិនតែប៉ុណ្ណោះ Chen Bolin បានផ្លាស់មកធ្វើការ ផលិតកម្មជាមួយ Ha Ji-won នៅកូរ៉េ ហើយ Ji-won ក៏នៅក្រោមការគ្រប់គ្រង របស់ផលិតតែមួយ ជាមួយ Bolin នៅប្រទេសចិន ផងដែរ។
BM+ Entertainment អ្នកតំណាង របស់ Ha Ji-won បានឲ្យដឹងដែរថា ពួកគេមិនបានស្រឡាញ់គ្នានោះទេ គ្រាន់តែជាមិត្តរួមអាជីពប៉ុណ្ណោះ ដោយតារាវ័យ៣១ឆ្នាំ Chen Bolin បានផ្លាស់មកធ្វើការ នៅផលិតកម្មរបស់ខ្លួន ដើម្បីចាប់អាជីព ជាតារាសម្តែង នៅកូរ៉េ ។
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល