CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋ Victoria នៃប្រទេសអូស្រ្តាលីដាក់ការ Lock Down សារជាថ្មីដោយសារ COVID-19 កើនឡើង

លោកអភិបាលរដ្ធ Daniel Andrews បាននិយាយថា រដ្ឋ Victoria ដែលជារដ្ឋទី ២មានប្រជាជនច្រើនជាងគេបំផុត នៅក្នុងប្រទេសអូស្រ្តាលី នឹងកំណត់ការរឹតបន្តឹង ការស្នាក់នៅក្នុងផ្ទះជាថ្មីទៀត  នៅទីក្រុងមែលប៊ន បន្ទាប់ពីការកើនឡើងនៃអត្រាឆ្លងមេរោគនេះ។



លោក Andrews បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅទីក្រុងមែលប៊ន កាលពីថ្ងៃអង្គារ (ថ្ងៃទី ៧ ខែកក្កដា) ថា "ទាំងនេះគឺជាចំនួនករណីថ្មី ដែលត្រូវយកចិត្តទុកដាក់ខ្លាំងក្លាថែមទៀត" ។

តាមរបាយការណ៍ រដ្ធ Victoria បានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន 191 ករណី ក្នុងរយៈពេលតែមួយយប់ ដែលជាករណីច្រើនបំផុត ចាប់តាំងពីការរីករាលដាល បានចាប់ផ្តើមពីដំបូង ដែលមានចំនួនអ្នកឆ្លងតែ​  127 ​ករណីប៉ុណ្ណោះ។

ការរឹតបន្តឹងនេះនឹងចាប់អនុវត្ត ចាប់ពីយប់ថ្ងៃពុធ ក្នុងរយៈពេល  ៦ សប្តាហ៍។

Victoria Andrews បានពិពណ៌នាអំពីការសម្រេចចិត្តបិទរដ្ឋនេះថាជា“ ការឆ្លាតវៃ និង ត្រឹមត្រូវ នាពេលនេះដោយសារតែ បញ្ហាប្រឈមធំៗ ដែលយើងប្រឈមចំពោះមុខពី វីរុសនេះ” ៕

 

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Channelnewsasia