តារាថៃ ៖ នាង Tangmo Pataritda ហៅ Nida ដែលជាអតីតភរិយារបស់លោក Tono បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញមុខមាត់របស់នាងនាពេលបច្ចុប្បន្ន កាន់តែមានសម្រស់ស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ។
ការពិតណាស់ តារាសម្តែងស្រីរូបនេះធ្លាប់មានប្រវិត្តខូចចិត្តស្ទើរនឹងបញ្ចប់ជិវិតថែមទៀតផង ក្រោយពីអតីតស្វាមីបណ្តូលចិត្តសម្រេចចាកចោលនាងដោយគ្មានចិត្តអាណិត អ្នកដែលធ្លាប់ស្រលាញ់អស់ពីបេះដូងទាល់តែសោះ ។
ឥទ្ធិពលស្នេហាអាចធ្វើឲ្យមនុស្សសើចយំបានយ៉ាងពិតប្រាកដ ដូច្នេះទើបគេតែងនិយាយថា ស្នេហាពិតជាគួរឲ្យខ្លាចណាស់នៅពេលដែលមនុស្សម្នាក់ទៀតចាកចេញដោយមិនដឹងមូលហេតុ ឬ ចាកចេញទាំងគ្មានអាល័យ ។ ដូច្នេះហើយដោយសារតែភាពឈឺចាប់ដោយសារមនុស្សចិត្តអាប់ប្រិយ ទើបធ្វើនាង Nida កែប្រែខ្លួនធ្វើជាមនុស្សថ្មីក្រោយពីឈឺចាប់រឿងស្នេហាអស់ចិត្តអស់ចង់ និងងាកមកចាប់អារម្មណ៍ខ្លួនឯង ព្រមទាំងធ្វើខ្លួនស្អាតជាងមុនឡើងម៉ាអែមម៉ងតែម្តង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook