CamNews

តារា 

បង្ហាញវីដេអូពិតហើយ! រូបភាព ឌុច លីដា ខោសក់ បែកធ្លាយថ្មីៗនេះ គ្រាន់តែជាការតុបតែងថតរឿងប៉ុណ្ណោះ.!(Video)

(ភ្នំពេញ)៖ រូបភាពមួយចំនួន របស់តារាសិចស៊ី នាង ឌុច លីដា ដែលមានលក្ខណៈកោត្រងោល ដើម្បីសម្ដែងរឿងរបស់ផលិតកម្ម មកពីប្រទេស​ចិននោះ រហូតមកដល់ថ្ងៃនេះ ត្រូវបានបង្ហាញការពិតហើយ ដោយភ្ជាប់មកជាមួយនឹង​វីដេអូ មានរយៈពេលប្រមាណជាង១​ម៉ោងឯណោះ បង្ហាញតាំងពីចាប់ផ្ដើមតុ​បតែង​ដំបូង រហូតដល់ចប់។

នៅក្នុងវីដេអូ បង្ហាញពីរបៀបកោសក់ ដែលតារាសម្ដែង ឌុច លីដា បានទម្លាយឡើង ដើម្បីឲ្យអស់មន្ទិលសង្ស័យនេះ នាងបានបញ្ជាក់ថា នេះគ្រាន់តែជាការតុប​តែង ថតរឿងឲ្យផលិតកម្មមួយ តែប៉ុណ្ណោះ ពោលការតែងខ្លួនជាមនុស្សត្រងោល សម្ដែង​ឈុតបួសជាដូនជី គឺ​សម្ដែងបែបនេះ តែមួយរឿងទេ ពុំមែនជាការខូចចិត្តខូចថ្លើម ត្រូវកោសក់បួស ជាដូនជីឡើយ។

-​ចុម.! តារាសិចស៊ី ឌុច លីដា ទទួលបានតម្លៃខ្លួនប៉ុន្មានហ្ន៎ រហូតដល់ថ្នាក់ហ៊ានកោត្រងោលថតកុន ?

សូមទស្សនា វីដេអូបង្ហាញពីរបៀបតុងតែងក្បាល ឲ្យទៅជាត្រងោលរបស់ នាង ឌុច លីដា ទាំងអស់គ្នា៖

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង