CamNews

តារា 

James jirayu គ្រាន់តែមកដល់កម្ពុជាភ្លាម ទៅធ្វើរឿងសប្បុរសធម៏ភ្លែត!

ព័ត៌មានកំសាន្ត ៖ កាលពីម៉ោងប្រមាណជា ១០ពេលព្រឹក ថ្ងៃទី ២៣ ខែកុម្ភៈនេះ កំពូលតារាចម្រៀងនិងជាតារាសម្តែងរូបសង្ហា លោក James Jirayu បានមកដល់ប្រទេសកម្ពុជាហើយ ។

គ្រាន់តែមកដល់ប្រទេសកម្ពុជាភ្លាមលោក James jirayu ក៏បានធ្វើដំណើរទៅកាន់សាលាកុមារពិការភ្នែក និងគថ្លង់ភ្នំពេញថ្មីនៃអង្គការគ្រួសារថ្មី ដោយបាននាំយកអំណោយមួយចំនួនទៅចែកជូនសិស្សានុសិស្ស នៅទីនោះ ពិតជាមានទឹកចិត្តល្អមែន ។ 

នៅក្នុងនោះផងដែរ អ្នកស្រីនាង ផល្លា នាយិកានៃសាលាកុមារពិការភ្នែក និងគថ្លង់ ភ្នំពេញថ្មីនៃអង្គការគ្រួសារថ្មីបានមានប្រសាសន៍ថា៖ "ថ្ងៃនេះយើងមានកុមារជនពិការប្រមាណជា២០០នាក់មកទទួលស្វាគមន៍លោក James ហើយនេះគឺជាលើកទីមួយ ដែលមានតារាថៃដ៏ល្បីមកចូលរួមចំណែកជួយសង្គម ជាពិសេសជួយទៅដល់កុមារពិការភ្នែក  និងគថ្លង់របស់អង្គការគ្រួសារថ្មីតែម្តង" ។ ពិតជាសូមសរសើរដល់តារាថែមួយដួងនេះខ្លាំងណាស់ ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក James jirayu លើកនេះមកកាន់ប្រទេសកម្ពុជាលើកនេះដើម្បី ធ្វើការប្រគុំតន្រ្តីដ៏អស្ចារ្យមួយនៅឯកោះពេជ្រ នៅថ្ងៃទី ២៥ ខែកុម្ភៈ ហើយក៏ឆ្លៀតឱកាសនៅពេលដែលមកមុនថ្ងៃក៏ទៅជួបជាមួយនិងកុមារពិការសិនតែម្តងទៅ ៕








ដោយ ៖ គន្ធា


ប្រភព ៖ ភីអិនអិន


Tags: James jirayu Bella ranee