CamNews

តារា 

តារាចម្រៀង Trey Songz ជាប់ទ្រុងព្រោះ យកប្រាក់គប់មុខ ស្រ្តីក្នុងក្លឹប

តុលាការកំពុងតែចាត់ការ Trey Songz ពីរឿងហេតុដែលបានកើតឡើងក្នុងខែ សីហា កន្លងមក
នេះនៅក្នុងក្លឹបកំសាន្តមួយដែលមានឈ្មោះថា Perfection។

តារាវ័យ ២៨ ឆ្នាំនេះត្រូវបានប៉ូលីសចាប់ខ្លួនកាលពីខែមុន ដោយសារតែហេតុការណ៍ដែលបាន
កើតឡើងរវាងគេនិងនាង Donna McIntosh-Inoe វ័យ ៣៦ ឆ្នាំក្នុងក្លឹបកំសាន្តពេលរាត្រី Perfection
នាង Donna McIntosh-Inoe និងស្វាមី បានចំណាយប្រាក់ ៧០០ ដុល្លាដើម្បីបានទៅអង្គុយតុជា
មួយ Trey ក្នុងឧកាសផ្សាយអាល់ប៊ុមថ្មីរបស់គេដែលមានចំណងជើងថា Studio V។

នៅលើតុនោះមានស្រីៗប៉ុន្មាននាក់ទៀត ហើយនាង Donna ក៏បានទាញទូរសព្ទមកថតជាមួយ
Trey ប៉ុន្តែត្រូវបានតារាចម្រៀងរូបនេះឆក់យកទូរសព្ទពីដៃនាងមក ព្យាយាមលុបរូបថតចោលតែ
ដោយសារតែមិនចេះប្រើទូរសព្ទនោះគេក៏បានបោះទូរសព្ទអោយទៅនារីរូបនោះវិញ ហើយបាន
ទាញលុយមកគប់ចំភ្នែករបស់នាង ហើយបញ្ជាអោយនាងយកលុយនោះទៅ ហើយលុបរូបថត
ចោលជាប្រញ៉ាប់។

វាជាអំពើមួយដែលបង្ហាញយ៉ាងច្បាស់ពីភាពមាក់ងាយ នាង Donna បានប្រាប់ថាវាមានភាពខុស
គ្នាដោយសារតែគ្រប់គ្នាគេបានថតរូបជាមួយ Trey ប៉ុន្តែវាខុសត្រង់ថាស្រីៗដទៃគេនាំគ្នាស្រាត
ហើយមានតែនាងម្នាក់ប៉ុណ្ណោះដែលស្លៀកសម្លៀកបំពាក់។ រឿងក្ដីរបស់គេកំពុងតែដំណើរការ
មិនទាន់ដឹងថាយ៉ាងណាទៀតនោះទេ។ យើងចាំមើលរឿងនេះទាំងអស់គ្នា៕

ដោយ៖ ផានិត
ប្រភពពី៖ nydailynews 


Tags: trey songz star