CamNews

តារា 

គង់ ចាន់រដ្ឋា ក្តាប់បានដំណែង ជាតួឯកខ្មោច

ភ្នំពេញ៖ តារាសម្តែង និងជាតារាចម្រៀង សម្បុលស្រអែមកញ្ញា គង់ ចាន់រដ្ឋា ក្រោយពីដាក់ខ្លួន ចូលប្រឡូកសិល្បៈ អស់ មួយរយៈពេលមកនេះ ត្រូវបានទស្សនិកជន មើលឃើញថា នាងក៏ចាប់ ផ្តើមឡើង យឺអ៊ុនមានហាងឆេង ទីផ្សារ សិល្បៈខ្ពស់មិនចាញ់តារាស្រី ឯទៀតនោះទេ។ ខណៈ ដែលថ្មីៗនេះ នាងកំពុងតែក្តាប់បាន ឱកាសសម្រាប់តំណែង ជាតួឯក ក្នុងខែ្សភាពយន្តថ្មី។

ជូបសំណេះសំណាលជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទនៅរសៀល ថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១៤ តារាចម្រៀងមានដើមកំណើត មកពីតំបន់ទេសចរណ៍ ទីក្រុងសៀមរាប អង្គរ កញ្ញា គង់ ចាន់រដ្ឋា បាននិយាយប្រាប់ ឱ្យដឹងថា សម្រាប់អាជីពសិល្បៈផ្ទាល់ខ្លួន សព្វថ្ងៃនេះ គឺ នាងមានការមមាញឹកខ្លាំង ទាំងការសម្តែង, ច្រៀង និង ការត្រៀមខ្លួនចេញ ទៅសម្តែងក្រៅ ប្រទេស (សហរដ្ឋអាមេរិក)។

តារាចម្រៀងកូនកាត់ខ្មែរអង្គកញ្ញា គង់ ចាន់រដ្ឋា បាននិយាយបន្តថា សម្រាប់ពេលបច្ចុប្បន្ននេះ នាងកំ ពុងតែជាប់ដៃ ក្នុងការថតសម្តែង ខ្សែរឿងដុំឱ្យខាងផលិតកម្មរ៉ុក (Rock) ដែលនៅក្នុងសាច់ រឿងនេះ អ្នកដឹកនាំ ការសម្តែងតម្រូវឱ្យ នាងធ្វើជាតួឯក។ ចំពោះសាច់រឿងនេះត្រូវបាន រដ្ឋា  បញ្ជាក់ថាជាប្រភេទ រឿងខ្មោច ហើយនាងក៏ត្រូវកាន់តំណែងតួធ្វើជា ខ្មោចទៀតផង។ ប៉ុន្តែទោះ បីជាយ៉ាងណានាង មិនបានប្រាប់ ឱ្យដឹងពីចំណងជើងនៃខ្សែរឿងនោះ ឱ្យបានដឹងនៅឡើយ។

កញ្ញា គង់ ចាន់រដ្ឋា បានបន្តថា នេះជាលើទី២ របស់នាងហើយដែលបានគ្រង់តំណែង សម្តែងជា តួឯ កចាប់តាំង ពី នាងដាល់ខ្លួនចូលក្រឡូក ក្នុងវិស័យមក។ ចំពោះខ្សែរឿងដែល គង់ ចាន់រដ្ឋា កំពុងក្តាប់ បានដំណែងតួឯកនេះជា ប្រភេទរឿងដុំ ហើយរឿងនេះប្រើរយៈពេលថត ជិតចប់ ហើយ។ ខ្សែររឿងខាងលើ ក្រោយពីថតចប់ហើយនោះ នឹងមាន ចាក់បញ្ជាំងនៅ តាមបណ្តា រោងកុន មួយចំនួន។

ជាមួយគ្នានេះតារាសម្តែងកញ្ញា រដ្ឋា  ក៏បាននិយាយឱ្យដឹងដែរថា សម្រាប់ការតួរសម្តែង នៅក្នុង ខ្សែ រឿងនីមួយៗ គឺ តែងតែជូបនូវ ការលំបាក់ខ្លះ ប៉ុន្តែបើទោះបីជាមាន ការលំបាក និង នឿយ ហត់បន្តិត មែនក៏នាងនូវតែមានអារម្មណ៍ សប្បាយចិត្តនិងមិនរាថយ នោះឡើយ។

តារាសម្តែង និង ច្រៀងនាង គង់ ចាន់រដ្ឋា ក៏បានបង្ហើបឱ្យដឹងផងដែរ អំពីគម្រោងត្រៀមចេញ ទៅ សម្តែងលើទឹកដី ប្រទេសមហាអំណាចសហរដ្ឋអាម៉េរិក ក្នុងពេលដ៏ខ្ចីខាងមុខ។ រដ្ឋា បន្ថែមថា បច្ចុប្បន្ននា ងកំពុងតែត្រៀមខ្លួនចូល សម្ភាសន៍ នៅស្ថានទូតសហរដ្ឋអាម៉េរិក នាដើមខែមីនា ឆ្នាំ២០១៤នេះ ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong chanrotha entertainment khmer super star Actress គង់​ចាន់រដ្ឋា