CamNews

តារា 

អត់ដែលដឹងសោះថា Sandara Park ធ្លាប់សម្តែងរឿងទាំងនេះ មុនពេលចូលក្នុងក្រុម 2NE1 ទៀត

កូរ៉េ ៖ ថ្មីៗនេះគេទើបតែត្រូវបានរកឃើញថា នាង Sandara Park ទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាយខ្លាំង នៅក្នុងប្រទេសហ្វីលីពីន តាំងពីពេលនាងមុនពេលចូលក្នុងក្រុម 2NE1 ទៀត ។ 

យោងតាមប្រភពផ្លូវការរបស់ប្រទេសកូរ៉េ បានឲ្យដឹងថា អតីតសមាជិកក្រុម​ 2NE1 រូបនេះ ធ្លាប់បានសម្តែងដល់ទៅ ៤ រឿង និងទទួលបានប្រជាប្រិយភាព មិនធម្មតានោះទេ ចំពោះរឿងរបស់តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះ ។

១. រឿងមួយដែលមានចំណងជើងថា Can This Be Love ដែលសម្តែងជាមួយនិង Hero Angeles និង Sandara Park ដែលបានធ្វើការចាក់បញ្ចាំងកាលពីខែ មេសា ថ្ងៃទី ២៧ ឆ្នាំ ២០០៥ ។ 

២. រឿងមួយដែលមានចំណងជើងថា D’Lucky Ones! គឺជារឿងបែបកំប្លែង និងរ៉ូមែនទិច ដែលចាក់បញ្ចាំង កាលពីឆ្នាំ ២០០៦ ហើយនាង Sandara សម្តែងជាមនុស្សស្រីម្នាក់ដែលមានឈ្មោះថា Lucky Girl ។

៣. រឿងមួយដែលមានចំណងជើងថា Super Noypi បានចាក់បញ្ចាំងកាលពីឆ្នាំ ២០០៦ ខែធ្នូ ។

៤. រឿងមួយដែលមានចំណងជើងថា Bcuz of U បានចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០០៤ ។

គួរបញ្ជាក់ឲ្យដឹងថា ការពិតទៅ Sandara Park ធ្លាប់បានសម្តែងរឿងទាំងនេះ ព្រមទាំងទទួលបានប្រជាប្រិយភាពខ្ពាស់ តាំងពីមុនពេលចូលក្នុងក្រុម 2NE1 ទៅទៀត ៕

 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Sandara Park G-Dragon Seoul South korea kpop