CamNews

តារា 

ខេមរៈ សេរីមន្ត ធ្លាក់ខ្លួន​មករត់​តាក់ស៊ី?​ (Video Inside)

ភ្នំពេញៈ តារាចម្រៀង មានឈ្មោះបោះសំឡេង លេចធ្លោ ក្នុងផលិតកម្ម សាន់ដេ លោក ខេមរៈ សេរីមន្ត ធ្លាប់តែប្រើប្រាស់ រថយន្តស៊េរីទំនើបតម្លៃថ្លៃ ហ៊ឺហាស៊ីវិល័យនោះ ពេលនេះបានធ្លាក់ខ្លួន មកធ្វើជាតៃកុងឡានឈ្នួល ធ្វើឲ្យអ្នកគាំទ្ររបស់លោកជាច្រើន បាន លាន់មាត់ដូចៗគ្នាថា អីយ៉ា ! ខេមរៈ សេរីមន្ត ធ្លាក់ខ្លួនមករត់តាក់ស៊ី តាំងពីពេលណា ?

នៅក្នុងបទចម្រៀងមួយបទ ដែលមានចំណងជើងថា "តាក់ស៊ីខ្ញុំអែម" របស់ផលិតកម្ម សាន់ដេ វីស៊ីឌី វ៉ុល១៤០ របស់លោក ខេមរៈ សេរីមន្ត ត្រៀមសម្រាប់ ឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលជាបទចម្រៀងចង្វាក់រាំវង់នោះ គេបានឃើញតារាចម្រៀង ល្បីឈ្មោះ លោក សេរីមន្ត តែងខ្លួនធ្វើ ជាអ្នករត់តាក់ស៊ី បែបជាកំលោះជនបទ យ៉ាងស្រស់សង្ហាប្លែកភ្នែក ។

ចង់ដឹងទេថា បទចម្រៀងវ៉ុលថ្មីនេះ មានទឹកដមសំលេង ពីរោះកាយវិកា មានភាពទាក់ទាញ រស់រវើក សប្បាយរីករាយកម្រិត ទស្សនាទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news